ព្រះត្រៃបិដក ភាគ ៦២

​កាលណា​អញ​នឹង​លះបង់​នូវ​ពួក​រថ​មាស​ប្រដាប់​ហើយ​ ​មាន​ទង់​លើក​ហើយ​ ​ទាំង​បិទបាំង​ដោយ​ស្បែក​ខ្លាដំបង​ ​និង​ខ្លាធំ​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ដែល​ពួក​នាយ​សារថី​មាន​ធ្នូ​ ​និង​ខែល​ក្នុង​ដៃ​ ​ឡើងជិះ​ហើយ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​រថ​ប្រាក់​ ​ប្រដាប់​ហើយ​ ​មាន​ទង់​លើក​ហើយ​ ​ទាំង​បិទបាំង​ដោ​យសែ្ប​ក​ខ្លាដំបង​ ​និង​ខ្លាធំ​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ដែល​ពួក​នាយ​សារថី​មាន​ធ្នូ​ ​និង​ខែល​ក្នុង​ដៃ​ ​ឡើងជិះ​ហើយ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​រថ​ទឹមសេះ​ ​ប្រដាប់​ហើយ​ ​មាន​ទង់​លើក​ហើយ​ ​ទាំង​បិទបាំង​ដោ​យសែ្ប​ក​ខ្លាដំបង​ ​និង​ខ្លាធំ​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ដែល​នាយ​សារថី​មាន​ធ្នូ​ ​និង​ខែល​ក្នុង​ដៃ​ ​ឡើងជិះ​ហើយ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636873393769393471
ទៅកាន់ទំព័រ៖