ព្រះត្រៃបិដក ភាគ ៦២

​កាលណា​អញ​នឹង​លះបង់​នូវ​រថ​ទឹម​ម្រឹគ​ ​ប្រដាប់​ហើយ​ ​មាន​ទង់​លើក​ហើយ​ ​ទាំង​បិទបាំង​ដោ​យសែ្ប​ក​ខ្លាដំបង​ ​និង​ខ្លាធំ​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ដែល​នាយ​សារថី​មាន​ធ្នូ​ ​និង​ខែល​ក្នុង​ដៃ​ ​ឡើងជិះ​ហើយ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ពួក​អ្នក​ជិះដំរី​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​មាន​ពណ៌ខៀវ​ ​ជា​អ្នក​ក្លៀវក្លា​ ​មាន​លំពែង​ស្នែងក្របី​ ​និង​កង្វេរ​ក្នុង​ដៃ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ពួក​អ្នក​ជិះសេះ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​មាន​ពណ៌ខៀវ​ ​ជា​អ្នក​ក្លៀវក្លា​ ​ទ្រទ្រង់នូវ​ស៊ែ​ ​និង​ធ្នូ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ពួក​អ្នក​ជិះ​រថ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​មាន​ពណ៌ខៀវ​ ​ជា​អ្នក​ក្លៀវក្លា​ ​មាន​ធ្នូ​ ​និង​ព្រួញ​ក្នុង​ដៃ​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ពួក​ខ្មាន់ធ្នូ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​មាន​ពណ៌ខៀវ​ ​ជា​អ្នក​ក្លៀវក្លា​ ​មាន​ធ្នូ​ ​និង​បំពង់ព្រួញ​ក្នុង​ដៃ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636873394113873174
ទៅកាន់ទំព័រ៖