ព្រះត្រៃបិដក ភាគ ៦២

​កាលណា​អញ​នឹង​លះបង់​នូវ​ភាជន៍មាស​ ​មាន​ទម្ងន់​ ​១០០​ ​បល្លៈ​ ​ប្រកបដោយ​ស្នាម​ចំឡាក់​ ​១០០​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ហ្វូង​ដំរី​មា​តង្គៈ​របស់​អញ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​មាន​ខ្សែ​ដង្គន់​មាស​ ​មាន​គ្រឿង​ស្អាង​ដោយ​បណ្តាញ​មាស​ ​ដែល​ហ្មដំរី​មាន​លំ​ពែង​សែ្នង​ក្របី​ ​និង​កង្វេរ​ក្នុង​ដៃ​ ​ឡើងជិះ​ហើយ​ ​នឹង​មិន​ដើរតាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ហ្វូង​សេះ​របស់​អញ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ជា​សេះ​អាជានេយ្យ​ដោយ​ជាតិ​ ​ជា​សេះ​សិន្ធព​ ​ជា​វាហនៈ​ដ៏​លឿន​ ​ដែល​ពួក​អ្នករក្សា​សេះ​កាន់​ស៊ែ​ ​និង​ធ្នូ​ ​ឡើងជិះ​ហើយ​ ​នឹង​មិន​ដើរតាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ពួក​រថ​របស់​អញ​ ​ប្រដាប់​ហើយ​ ​មាន​ទង់​លើក​ហើយ​ ​ទាំង​បិទបាំង​ដោ​យសែ្ប​ក​ខ្លាដំបង​ ​និង​ខ្លាធំ​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ដែល​ពួក​នាយ​សារថី​មាន​ធ្នូ​ ​និង​ខែល​ក្នុង​ដៃ​ ​ឡើងជិះ​ហើយ​ ​នឹង​មិន​ដើរតាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636873394462733127
ទៅកាន់ទំព័រ៖