ព្រះត្រៃបិដក ភាគ ៦២
កាលណារថទឹមគោរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណារថទឹមកែសរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណារថទឹមពពែរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណារថទឹមម្រឹគរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
ID: 636873394827794008
ទៅកាន់ទំព័រ៖