ព្រះត្រៃបិដក ភាគ ៦២
កាលណាអាត្មាអញ នឹងទ្រទ្រង់នូវសង្ឃាដិនៃសំពត់បង្សុកូលទាំងឡាយ ដែលគេចោលក្នុងផ្លូវធំ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញ កាលដែលមេឃបង្អុរភ្លៀងចុះអស់ ៧ ថ្ងៃហើយ នឹងត្រាច់ទៅបិណ្ឌបាតទំាងចីវរទទឹក ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញនឹងចេញទៅអំពីដើមឈើមួយ ទៅកាន់ដើមឈើមួយ អំពីព្រៃមួយ ទៅកាន់ព្រៃមួយ រហូតថ្ងៃ និងយប់ទាំងអស់ ត្រាច់ទៅឥតអាឡោះអាល័យ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញ នឹងលះបង់នូវភ័យគួរខ្លាច ហើយមិនមានគ្នាជាគំរប់ពីរនាក់ ដើរទៅលើជ្រោះភ្នំទាំងឡាយ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញធ្វើចិត្តឲ្យត្រង់ ដូចជាបុគ្គលដេញពិណ អាចដេញខ្សែទាំង ៧ ឲ្យជាទីរីករាយចិត្តបាន ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញ នឹងកាត់នូវកាមសំយោជន៍ជាទិព្វ ទាំងជារបស់មនុស្សបាន ដូចជាជាងរថ កាលកាត់នូវសែ្បកជើងដូច្នោះ។
[៦១] (អភិសម្ពុទ្ធគាថា) ពួកស្រីស្នំទាំង ៧០០ នាក់នោះ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ផ្គងដើមដៃទួញយំថា ព្រះអង្គនឹងលះចោលពួកខ្ញុំមា្ចស់ ព្រោះហេតុអ្វី។
ID: 636873395358264349
ទៅកាន់ទំព័រ៖