ព្រះត្រៃបិដក ភាគ ៦២

​ពួក​ស្រីស្នំ​ ​៧០០​ ​នាក់​នោះ​ ​ជា​ស្រ្តី​សង្រួម​ល្អ​ ​មាន​ចង្កេះ​រៀវ​ ​ផ្គង​ដើមដៃ​ទួញ​យំ​ថា​ ​ព្រះអង្គ​នឹង​លះ​ចោល​ពួក​ខ្ញុំ​មា្ចស់​ ​ព្រោះ​ហេតុអ្វី​។​ ​ពួក​ស្រីស្នំ​ទាំង​ ​៧០០​ ​នាក់​នោះ​ ​ជា​ស្រ្តី​ស្តាប់​បង្គាប់​ ​ពោល​ពាក្យជា​ទី​ស្រលាញ់​ ​ផ្គង​ដើមដៃ​ទួញ​យំ​ថា​ ​ព្រះអង្គ​នឹង​លះ​ចោល​ពួក​ខ្ញុំ​មា្ចស់​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រះរាជា​ទ្រង់​លះ​នូវ​សម្ប័ទ​ ​បាន​លះបង់​ពួក​ស្រីស្នំ​ទាំង​ ​៧០០​ ​នាក់​នោះ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ព្រះអង្គ​ត្រូវ​បព្វជ្ជា​បញ្ជូន​ទៅខាងមុខ​ហើយ​។​ ​ព្រះរាជា​ទ្រង់​លះបង់​នូវ​សម្ប័ទ​ ​បាន​លះបង់​ពួក​ស្ត្រី​ស្នំ​ ​៧០០​ ​នាក់​នោះ​ ​ជា​ស្រ្តី​សង្រួម​ល្អ​ ​មាន​ចង្កេះ​រៀវ​ ​ត្រូវ​បព្វជ្ជា​បញ្ជូន​ទៅខាងមុខ​ហើយ​។​ ​ព្រះរាជា​ទ្រង់​លះបង់​នូវ​សម្ប័ទ​ ​បាន​លះ​នូវ​ពួក​ស្ត្រី​ស្នំ​ ​៧០០​ ​នាក់​នោះ​ ​ជា​ស្រ្តី​ស្តាប់​បង្គាប់​ ​ពោល​ពាក្យជា​ទី​ស្រលាញ់​ ​ត្រូវ​បព្វជ្ជា​បញ្ជូន​ទៅខាងមុខ​ហើយ​។​ ​ព្រះរាជា​ទ្រង់​លះបង់​នូវ​ភាជន៍មាស​មាន​ទម្ងន់​មួយ​រយ​បល្លៈ​ ​ប្រកបដោយ​ស្នាមចម្លាក់​មួយ​រយ​ ​បាន​កាន់​យក​នូវ​បាត្រដី​ ​ការ​កាន់​នូវ​បាត្រដី​នោះ​ ​ទុកជា​អភិសេក​ទី​ ​២​។​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636873395539884737
ទៅកាន់ទំព័រ៖