ព្រះត្រៃបិដក ភាគ ៦២
បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ គោទាំងឡាយរបស់បុគ្គលនោះ សម្រាលកូនដោយស្រួល ពូជដែលបុគ្គលនោះសាបព្រោះក្នុងស្រែ រមែងដុះដាល បុគ្គលនោះ រមែងបរិភោគផ្លែនៃពូជទាំងឡាយ ដែលខ្លួនសាបព្រោះហើយ។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ បុគ្គលនោះ សូម្បីធា្លក់ទៅក្នុងជ្រោះក្តី អំពីភ្នំក្តី អំពីដើមឈើក្តី ធា្លក់ហើយ រមែងបានទីពឹង។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ សត្រូវទាំងឡាយគ្របសង្កត់បុគ្គលនោះមិនបាន ដូចខ្យល់មិនអាចគ្របសង្កត់ដើមជ្រៃ ដែលមានឫស និងពួរដុះហើយ។
[៩] (នាយសារថី) បពិត្រព្រះរាជបុត្រ សូមទ្រង់សេ្តចមក ទូលព្រះបង្គំជាខ្ញុំ នឹងនាំទ្រង់ទៅកាន់ដំណាក់របស់ព្រះអង្គ សូមទ្រង់សោយរាជ្យចុះ សេចក្តីចំរើននឹងមានដល់ទ្រង់ ទ្រង់នឹងធើ្វអ្វីក្នុងព្រៃ។
[១០] (ព្រះមហាសត្វ) នែនាយសារថី រាជសម្បត្តិណា ដែលខ្ញុំគប្បីបានដោយអធម្មចរិយៈ ខ្ញុំមិនត្រូវការដោយរាជសម្បត្តិនោះ ឬដោយជនជាញាតិ ឬក៏ដោយទ្រព្យទេ។
[១១] (នាយសារថី) បពិត្រព្រះរាជបុត្រ សូមទ្រង់សេ្តចទៅអំពីទីនេះ ហើយញ៉ាំងទូលព្រះបង្គំជាខ្ញុំ ឲ្យបាននូវរង្វាន់ជាទីត្រេកអរ
ID: 636873387529496569
ទៅកាន់ទំព័រ៖