ព្រះត្រៃបិដក ភាគ ៦២

 ​[​៦៦​]​ ​(​នារទ​តាបស​)​ ​សំឡេង​គឹកកង​នៃ​ជន​ច្រើន​នេះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ស្រ្តី​នោះ​ជា​អ្វី​ ​លេង​ជាមួយ​ក្នុង​ព្រៃ​ ​ដូច​ក្នុង​ស្រុក​ ​បពិត្រ​សមណៈ​ ​ខ្ញុំ​សួរ​លោក​ថា​ ​មហាជន​នុ៎ះ​ ​ប្រជុំ​គ្នា​ដើម្បីអ្វី​។​
 [​៦៧​]​ ​(​ព្រះរាជា​)​ ​ខ្ញុំ​កាល​លះបង់​នូវ​មហាជន​ ​ហើយ​ចេញទៅ​ ​បាន​ជាម​ហា​ជន​ប្រជុំ​គ្នា​ក្នុង​ទីនេះ​ ​ខ្ញុំ​កន្លង​នូវ​ដែន​ ​គឺ​កិលេស​ ​ហើយ​ទៅ​បួស​ដើម្បី​បាន​នូវ​មោន​ធម៌​ ​(​ពោល​គឺ​ ​ញាណ​របស់​អ​នាគា​រិយៈ​)​ ​មុនី​ ​ខ្ញុំ​កាល​ទៅកាន់​ទី​ច្រឡូកច្រឡំ​ដោយ​សេចក្តី​រីករាយ​ទាំងឡាយ​ ​អ្នកដឹង​ទើប​សួរ​ឬ​ ​(​ឬមិន​ដឹង​)​។​
 [​៦៨​]​ ​(​នារទ​តាបស​)​ ​ព្រះអង្គ​កាល​ទ្រទ្រង់នូវ​សរីរៈ​នេះ​ ​កុំ​សំគាល់​ថា​ ​អញ​ឆ្លង​កិលេស​ហើយ​ដូច្នេះ​ ​កម្ម​ ​(​គឺ​កិលេស​)​ ​នេះ​ ​បុគ្គល​មិន​គប្បី​ឆ្លង​បានទេ​ ​ព្រោះថា​ ​សេចក្តី​អន្តរាយ​មាន​ច្រើន​។​
 [​៦៩​]​ ​(​ព្រះរាជា​)​ ​ខ្ញុំ​ណា​មិន​ប្រាថ្នា​នូវ​កាម​ទាំងឡាយ​ក្នុង​មនុស្សលោក​ ​ដែល​បុគ្គល​ឃើញ​ហើយ​ ​មិន​ប្រាថ្នា​នូវ​កាម​ទាំងឡាយ​ក្នុង​ទេវលោក​ ​ដែល​បុគ្គល​មិនឃើញ​ហើយ​ ​សេចក្តី​អន្តរាយ​ដូ​ចមេ្តច​ហ្ន៎​ ​នឹង​មានដល់​ខ្ញុំ​នោះ​ ​មាន​កិរិយា​ទៅ​យ៉ាងនេះ​។​
 [​៧០​]​ ​(​នារទ​តាបស​)​ ​ដ្បិតថា​ ​សេចក្តី​អន្តរាយ​ ​តាំង​ឡើង​ច្រើន​ ​គឺ​ការ​ដេកលក់​ ​សេចក្តី​ខ្ជិល​ ​ការ​មិត​ពត់​ ​សេចក្តី​អផ្សុក​ ​ការ​ពុលបាយ​ ​តំា​ងនៅ​ក្នុង​សរីរៈ​ ​រមែង​កើត​ ​(​ក្នុង​សរីរៈ​វិញ​)​។​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636873396249515325
ទៅកាន់ទំព័រ៖