ព្រះត្រៃបិដក ភាគ ៦២

 ​[​៧៤​]​ ​(​ព្រះ​មហាជន​ក​)​ ​បពិត្រ​មិគា​ជិនៈ​ ​ក្នុង​កាលណា​មក​ ​ខ្ញុំ​មិនដែល​ផ្ចាញ់​នូវ​ញាតិ​ណាមួយ​ដោយ​អធម៌​ជាដាច់ខាត​ ​ទាំង​ពួក​ញាតិ​ ​ក៏​មិនដែល​ផ្ចាញ់​ខ្ញុំ​ដោយ​អធម៌​ដែរ​។​
 [​៧៥​]​ ​បពិត្រ​មិគា​ជិនៈ​ ​ខ្ញុំ​បានឃើញ​នូវ​ប្រវេណី​នៃ​សត្វលោក​ ​ដែល​កិលេស​កំពុង​ទំពាស៊ី​ ​ធ្វើឲ្យ​ដូចជា​ភក់​ ​បុថុជ្ជន​លិច​ចុះ​ហើយ​ក្នុង​កិលេស​វត្ថុ​ណា​ ​សត្វ​ទាំងឡាយ​ ​តែង​បៀតបៀន​គ្នា​ផង​ ​តែង​ជាប់​ក្នុង​កិលេស​វត្ថុ​នោះ​ផង​ ​ហើយក៏​ធ្វើ​នូវ​ពួក​បុថុជ្ជន​ទាំងនេះ​ ​ឲ្យ​ជា​គ្រឿង​ប្រៀបធៀប​ ​ទើប​បួស​ជា​ភិក្ខុ​។​
 [​៧៦​]​ ​(​មិគា​ជិន​តាបស​)​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុង​រថ​ ​បុគ្គល​មានជោគ​ណា​ ​ជា​សាស្តា​របស់​ព្រះអង្គ​ ​ពាក្យ​ដ៏​ពីរោះ​នេះ​ ​ជា​ពាក្យ​របស់​បុគ្គល​ណា​ ​ព្រោះថា​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មិន​វៀរ​នូវ​តាបស​អ្នក​សម្រេច​អភិញ្ញា​ ​ឬ​នូវ​ព្រះ​បច្ចេកពុទ្ធ​ដែល​ប្រកបដោយ​វិជ្ជា​ ​ហើយ​ពោល​នូវ​សមណៈ​ថា​ ​អ្នកមាន​វត្ត​ជា​គ្រឿង​កន្លង​នូវ​ទុក្ខ​ទេ​។​
 [​៧៧​]​ ​(​ព្រះ​មហាជន​ក​)​ ​បពិត្រ​មិគា​ជិនៈ​ ​ខ្ញុំ​មិនដែល​ចូល​ទៅ​គោរព​សមណៈ​ ​និង​ព្រាហ្មណ៍​ណាមួយ​ដោយ​ដាច់ខាត​ ​ក្នុង​កាលណា​ម្តង​ឡើយ​។​ ​បពិត្រ​មិគា​ជិនៈ​ ​ខ្ញុំ​កាល​ទៅ​ដោយ​អានុភាព​ដ៏​ធំ​ ​រុងរឿង​ដោយ​សិរី​ ​កាល​ចម្រៀង​ដែល​បុគ្គល​កំពុង​ច្រៀង​ ​កាល​តន្រ្តី​មាន​សំឡេង​ដ៏​ពីរោះ​ ​ដែល​បុគ្គល​កំពុង​ប្រគំ​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636873396744793654
ទៅកាន់ទំព័រ៖