ព្រះត្រៃបិដក ភាគ ៦២
បានឃើញស្វាយមានផ្លែខាងក្រៅកំពែង ដែលពួកមនុស្សអ្នកត្រូវការផ្លែ បេះជិតឧទ្យានដែលគឹកកងដោយការប្រគំតន្រ្តី ជាឧទ្យានប្រកបដោយសូរប្រគំដ៏ពីរោះ បពិត្រមិគាជិនៈ ខ្ញុំនោះ បានលះបង់សិរីនោះ ហើយចុះ (អំពីដំរី) ចូលទៅកាន់គល់ស្វាយដែលមានផ្លែ និងមិនមានផ្លែ បានឃើញស្វាយមានផ្លែ ដែលបុគ្គលបៀតបៀនហើយ កំចាត់ហើយ ធ្វើមិនឲ្យមានស្លឹក និងស្វាយ ១ ដើមក្រៅនេះ មានពន្លឺខៀវ ជាទីរីករាយនៃចិត្ត សត្រូវទាំងឡាយ អាចសម្លាប់យើងដែលជាឥស្សរៈ មានបន្លាច្រើនដោយពិត ដូចដើមស្វាយដែលមានផ្លែ ដែលបុគ្គលសម្លាប់ហើយ ខ្លាដំបង ត្រូវគេសម្លាប់ព្រោះសែ្បក ដំរីត្រូវគេសម្លាប់ព្រោះភ្លុក បុគ្គលអ្នកមានទ្រព្យ ត្រូវគេសម្លាប់ព្រោះទ្រព្យ តើនរណា នឹងសម្លាប់បុគ្គលអ្នកមិនមានផ្ទះ មិនមានសន្ថវៈ ដើមស្វាយមានផ្លែ និងមិនមានផ្លែ ទាំងពីរនោះ ជាសាស្តារបស់ខ្ញុំ។
[៧៨] (នាងសីវលី) ជនទាំងពួង គឺសេនាដំរី ពលសេះ ពលរថ ពលថ្មើរជើង បានឮថា ព្រះរាជាទ្រង់ផ្នួសហើយ ក៏តក់ស្លុត សូមព្រះអង្គលួងលោមនូវប្រជុំជន ហើយតាំងទុកនូវការរក្សា រួចតាំងព្រះរាជឱរសក្នុងរាជសម្បត្តិ ហើយសឹមទ្រង់ព្រះផ្នួស ក្នុងកាលជាខាងក្រោយចុះ។
ID: 636873396921983788
ទៅកាន់ទំព័រ៖