ព្រះត្រៃបិដក ភាគ ៦២

 ​[​៧៩​]​ ​(​ព្រះ​មហាជន​ក​)​ ​ពួក​អ្នកជនបទ​ ​មិត្រ​ ​អាមាត្យ​ ​និង​ញាតិ​ទាំងឡាយ​ ​ដែល​យើង​លះបង់​ហើយ​ ​កូន​របស់​អ្នក​ដែន​វិទេហៈ​ ​ឈ្មោះ​ទីឃាវុ​កុមារ​ ​អ្នក​ញ៉ាំង​ដែន​ឲ្យ​ចំរើន​ ​ម្នា​លប​ជា​បតិ​ ​កូន​នោះ​ ​នឹង​សោយរាជ្យ​ក្នុង​ក្រុង​មិថិលា​ចុះ​។​
 [​៨០​]​ ​នាង​ចូរ​មកនេះ​ ​ពាក្យ​ណា​ដែល​អាត្មា​ពេញចិត្ត​ ​អាត្មា​នឹង​ប្រាប់​នូវ​ពាក្យ​នោះ​ ​នាង​នឹង​ទៅកាន់​ទុគ្គតិ​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ណា​ ​នាង​ឯង​កាល​សោយរាជ្យ​ ​(​ឈ្មោះថា​ធ្វើ​)​ ​នូវ​បាប​ទុច្ចរិត​ដ៏​ច្រើន​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​នោះ​ ​អាត្មា​នឹង​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ដុំ​បាយ​ ​ដែល​បុគ្គល​ដទៃ​ឲ្យហើយ​ ​ដែល​បុគ្គល​ដទៃ​សម្រេច​ហើយ​ ​(​នេះ​)​ ​ជា​បវេណី​របស់​អ្នកប្រាជ្ញ​។​
 [​៨១​]​ ​(​នាង​សី​វលី​)​ ​បុគ្គល​ណា​ ​មិន​បរិភោគ​អាហារ​ក្នុង​កាល​នៃ​ភត្ត​ជា​គំរប់​ ​៤​ ​បុគ្គ​នោះ​គប្បី​ស្លាប់​ដោយ​សេច​ក្តី​សេ្រ​ក​ឃ្លាន​ ​ដូច​បុគ្គល​ដល់​នូវ​សេចក្តី​ស្លាប់​ដ៏​ពិត​ ​មាន​សភាព​ជា​កុលបុត្រ​ ​មិន​គប្បី​បរិភោគ​ដុំ​បាយ​ ​ដែល​ប្រឡាក់​ដោយ​ធូលី​មិន​ស្អាត​ទេ​ ​ឬ​ការ​បរិភោគ​នោះ​ ​មិនល្អ​ទេ​ ​មិន​ប្រសើរ​ទេ​ ​បពិត្រ​មហាជន​ក​ ​ព្រះអង្គ​សោយ​នូវ​ដុំ​បាយ​ដែល​សល់​អំពី​ឆ្កែ​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636873397210030264
ទៅកាន់ទំព័រ៖