ព្រះត្រៃបិដក ភាគ ៦២

 ​[​៨៥​]​ ​(​ព្រះរាជា​)​ ​មា្ន​លនាង​សី​វលី​ ​នាង​ឮ​គាថា​ដែល​នាង​កុមារិកា​ពោល​ហើយ​ឬទេ​ ​នាង​កុមារិកា​តិះដៀល​នូវ​អាត្មា​ ​ដូចជា​អ្នកបំរើ​ ​នោះ​ឯង​ជាគ​តិ​នៃ​បុគ្គល​ពីរ​នាក់​ ​មា្ន​លនាង​ដ៏​ចំរើន​ ​ផ្លូវបែក​ជា​ពីរ​នេះ​ ​ដែល​អ្នកដើរ​ផ្លូវ​តែង​ដើរទៅ​ ​បណ្តា​ផ្លូវ​ទាំងពីរ​នោះ​ ​នាង​ចូរ​កាន់​ផ្លូវ​ ​១​ ​អាត្មា​នឹង​កាន់​ផ្លូវ​ ​១​ ​ដទៃទៀត​ ​នាង​កុំ​ហៅ​អាត្មា​ថា​ជា​ស្វាមី​របស់​អញ​ ​អាត្មា​ក៏​មិន​ហៅ​នាង​ថា​ជា​ប្រពន្ធ​ទៀត​ដែរ​។​ ​
 (​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះរាជា​ ​និង​នាង​សី​វលី​ ​កាល​ពោល​នូវ​ពាក្យ​នេះ​ហើយ​ ​ក៏​ចូល​ទៅកាន់​ថូ​ណ​នគរ​។​ ​កាល​ជិត​វេលា​ភត្ត​ ​ព្រះរាជា​ ​(​ក៏​ឈរ​)​ ​ជិត​ទ្វារ​នៃ​ជាង​ព្រួញ​ ​ជាង​ព្រួញ​នោះ​ធ្មេច​ភែ្ន​ក​ម្ខាង​ ​សំឡឹង​មើល​ដង​ព្រួញ​វៀច​មួយ​ ​ដែល​ធ្វើឲ្យ​ត្រង់​ដោយ​ភ្នែក​ម្ខាង​ ​ជិត​ក្លោងទ្វារ​នោះ​។​
 [​៨៦​]​ ​(​ព្រះរាជា​)​ ​ម្នាល​ជាង​ព្រួញ​ ​អ្នក​ចូរ​ស្តាប់​ពាក្យ​អាត្មា​ ​អ្ន​ក​ធ្មេច​ភែ្ន​ក​ម្ខាង​ ​សំឡឹង​មើល​ដង​ព្រួញ​វៀច​ ​អ្នកមើល​យ៉ាងនេះ​ស្រួល​ឬ​។​
 [​៨៧​]​ ​(​ជាង​ព្រួញ​)​ ​បពិត្រ​សមណៈ​ ​ទី​ប្រាកដ​ដូចជា​ទូលាយ​ដោយ​ភ្នែក​ពីរ​ ​កិច្ច​ដោយ​ភាវៈ​នៃ​ព្រួញ​ត្រង់​ ​រមែង​មិន​សម្រេច​ ​ព្រោះ​មិនឃើញ​នូវ​ទី​វៀច​ខាងមុខ​។​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636873397810644617
ទៅកាន់ទំព័រ៖