ព្រះត្រៃបិដក ភាគ ៦២

​កាល​បុគ្គល​ធ្មេចភ្នែក​ម្ខាង​ ​សំឡឹង​មើល​ទី​វៀច​ដោយ​ភ្នែក​ម្ខាង​ ​កិច្ច​ដោយ​ភាព​នៃ​ព្រួញ​ត្រង់​ ​រមែង​សម្រេច​ ​ព្រោះ​ឃើញ​ទី​វៀច​ខាងមុខ​។​ ​បុគ្គល​ជា​គំរប់​ពីរ​ ​រមែង​ដល់​នូវ​ការ​ជជែកគ្នា​ ​បុគ្គល​ម្នាក់ឯង​ ​នឹង​ជជែកគ្នា​ជាមួយនឹង​អ្នកណា​កើត​ ​កាល​ព្រះអង្គ​នោះ​ ​ប្រាថ្នា​នូវ​ឋានសួគ៌​ ​សូម​ពេញ​ព្រះទ័យ​នឹង​ភាព​នៃ​បុគ្គល​ម្នាក់ឯង​ចុះ​។​ ​
 [​៨៨​]​ ​(​ព្រះរាជា​.​.​.​)​ ​នែនាង​សី​វលី​ ​នាង​ឮ​គាថា​ដែល​ជាង​ព្រួញ​ពោល​ហើយ​ឬទេ​ ​ជាង​ព្រួញ​តិះដៀល​អាត្មា​ ​ដូចជា​អ្នកបំរើ​ ​នោះ​ជាគ​តិ​នៃ​បុគ្គល​ពីរ​នាក់​ ​ម្នាលនាង​ដ៏​ចំរើន​ ​ផ្លូវបែក​ជា​ពីរ​នេះ​ ​ដែល​អ្នកដើរ​ផ្លូវ​តែង​ដើរទៅ​ ​បណ្តា​ផ្លូវ​ទាំងពីរ​នោះ​ ​នាង​ចូរ​កាន់​យក​ផ្លូវ​ ​១​ ​អាត្មា​នឹង​កាន់​យក​ផ្លូវ​ ​១​ ​ដទៃទៀត​ ​នាង​កុំ​ហៅ​អាត្មា​ថា​ជា​ស្វាមី​របស់​អញ​ ​អាត្មា​ក៏​មិន​ហៅ​នាង​ថា​ជា​ភរិយា​របស់​អាត្មា​ដែរ​ ​ម្នាលនាង​សី​វលី​ ​នាង​ចូរ​នៅ​ម្នាក់ឯង​ចុះ​ ​ដូច​ស្មៅ​យាប្លង​ដែល​អាត្មា​ដក​ហើយ​។​

​ចប់​ ​មហាជន​កជា​ត​ក​ ​ទី២​។

ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636873398031887271
ទៅកាន់ទំព័រ៖