ព្រះត្រៃបិដក ភាគ ៦២

​សុវណ្ណ​សាម​ជាតក​ ​ទី៣​


 ​[​៨៩​]​ ​(​សុវណ្ណ​សាម​បណ្ឌិត​សួរ​ថា​)​ ​នរណា​ហ្ន៎​ ​បាញ់​ខ្ញុំ​ជា​អ្នក​ដងទឹក​ ​ភ្លេចស្មារតី​(​១​)​ ​ដោយ​ព្រួញ​ ​ជន​ណា​ជា​ក្ស័ត្រ​ ​ឬ​ជា​ព្រាហ្មណ៍​ ​ឬ​ជា​វេស្សៈ​ ​បាញ់​ខ្ញុំ​ហើយ​ពួន​។​ ​សាច់​ទាំងឡាយ​របស់ខ្ញុំ​ ​មិនមែន​ជា​របស់​គួរ​ទំពាស៊ី​ទេ​ ​សេចក្តី​ត្រូវការ​ដោយ​ស្បែក​ ​មិន​មាន​ទេ​ ​កាលបើ​ដូច្នេះ​ ​តើ​អ្នក​សំគាល់​នូវ​ខ្ញុំ​ថា​គួរ​បាញ់​ ​ដោយហេតុ​ដូ​ចមេ្តច​។​ ​អ្នកជា​អ្វី​ ​ជា​បុត្រ​របស់​អ្នកណា​ ​យើង​ស្គាល់​អ្នក​ដូ​ចមេ្ត​ចបា​ន​ ​ម្នាល​សំឡាញ់​ ​អ្នក​ ​ខ្ញុំ​សួរ​ហើយ​ ​ចូរ​ប្រាប់​ ​ម្តេច​ក៏បាន​ជា​អ្នក​បាញ់​ខ្ញុំ​ហើយ​ពួន​។​
 [​៩០​]​ ​(​ព្រះបាទ​បិ​លយ​ក្ខ​ត្រាស់​ថា​)​ ​ខ្ញុំ​ជា​ព្រះរាជា​របស់​ពួក​អ្នក​កាសី​ ​គេ​ស្គាល់​ខ្ញុំ​ថា​ ​ឈ្មោះ​បិ​លយ​ក្ខ​ ​ខ្ញុំ​លះបង់​នូវ​ដែន​មក​ត្រាច់​ស្វែងរក​ម្រឹគ​ ​ព្រោះ​លោ្មភ​ ​(​ក្នុង​សាច់​)​។​ ​មួយវិញទៀត​ ​ខ្ញុំ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​សិល្ប​ធ្នូ​ ​ជា​អ្នកមាន​ឈ្មោះ​ល្បីល្បាញ​ថា​ ​ជា​អ្នក​ទ្រទ្រង់នូវ​ធ្នូ​ដ៏​មាំ​បាន​(​២​)​ ​សូម្បី​ដំរី​ ​តែម​កត្រង់​មុខព្រួញ​របស់ខ្ញុំ​ហើយ​ ​មិន​គប្បី​រួច​ទេ​។​ ​ចុះ​អ្នកជា​អ្វី​ ​ជា​បុត្ត​របស់​អ្នកណា​ ​ដូ​ចមេ្តច​ទើប​យើង​ស្គាល់​អ្នក​បាន​ ​សូមអ្នក​ប្រាប់​នូវ​នាម​ ​និង​គោត្ត​របស់​បិតា​ផង​ ​របស់​ខ្លួន​ផង​។​
​(​១​)​ ​ពាក្យ​នេះ​ ​ពោធិសត្វ​ពោល​សំដៅយក​ការដែល​មិនបាន​ផ្គង​ស្មារតី​ទុក​ដោយ​មេត្តាភាវនា​ក្នុងខណៈនោះ​។​ ​(​២​)​ ​ធ្នូ​ដ៏​មាំ​ ​សំដៅយក​ធ្នូ​ដែល​កំឡាំង​នៃ​បុរស​ ​១ពាន់​នាក់​ ​ទើប​លើក​រួច​។​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636873398391667850
ទៅកាន់ទំព័រ៖