ព្រះត្រៃបិដក ភាគ ៦២
            
        
        
            
            
                
                បពិត្រព្រះរាជបុត្រ កាលបើព្រះអង្គសេ្តចទៅហើយ ព្រះរាជបិតា និងព្រះមាតា គប្បីប្រទាន (រង្វាន់) ដល់ទូលព្រះបង្គំជាខ្ញុំ។ បពិត្រព្រះរាជបុត្រ កាលទ្រង់ស្តេចទៅហើយ ពួកស្រីស្នំ និងរាជកុមារ ពួកឈ្មួញ និងពួកព្រាហ្មណ៍ ជនទាំងអម្បាលនោះមានចិត្តត្រេកអរ គប្បីឲ្យ (រង្វាន់ដល់ទូលព្រះបង្គំជាខ្ញុំ)។ បពិត្រព្រះរាជបុត្រ កាលទ្រង់ស្តេចទៅហើយ ពួកហ្មដំរី ពួកពលរក្សាព្រះអង្គ ពួកពលរថ ពួកថ្មើរជើង ជនទាំងអម្បាលនោះ មានចិត្តតេ្រកអរ គប្បីឲ្យ (រង្វាន់ដល់ទូលព្រះបង្គំជាខ្ញុំ)។ បពិត្រព្រះរាជបុត្រ កាលទ្រង់សេ្តចទៅ ពួកអ្នកជនបទ និងពួកអ្នកនិគម មានធញ្ញាហារច្រើន មកប្រជុំគ្នា គប្បីឲ្យគ្រឿងបណ្ណាការទាំងឡាយដល់ទូលព្រះបង្គំជាខ្ញុំ។
 [១២] (ព្រះមហាសត្វ...) ខ្ញុំដែលព្រះបិតាមាតា អ្នកដែន អ្នកនិគម និងពួករាជកុមារទាំងពួង បានលះចោលហើយ ផ្ទះរបស់ខ្លួន ខ្ញុំមិនមានទេ។ ខ្ញុំដែលព្រះមាតាបានអនុញ្ញាតឲ្យទទួលរាជ្យ ៧ ថ្ងៃហើយ ខ្ញុំដែលព្រះបិតាលះចោលស្រឡះហើយ ខ្ញុំនឹងបួសនៅក្នុងព្រៃតែម្នាក់ឯង មិនប្រាថា្ននូវកាមទាំងឡាយឡើយ។
            
            
         
        
            
                ID: 636873387733638245 
                
            
            
                ទៅកាន់ទំព័រ៖