ព្រះត្រៃបិដក ភាគ ៦២

 ​[​៩១​]​ ​(​ព្រះ​មហាសត្វ​.​.​.​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ ​(​ជា​កូន​របស់​ឥសី​)​ ​ជា​បុត្ត​របស់​នាយ​នេសាទ​ ​ពួក​ញាតិ​ហៅ​ទូលបង្គំជាខ្ញុំ​កំពុង​រស់នៅ​ថា​សាមៈ​ ​ថ្ងៃនេះ​ ​ទូលបង្គំជាខ្ញុំ​នោះ​ ​ដល់​ ​(​មាត់​មច្ចុរាជ​)​ ​ហើយ​ដេក​នៅ​យ៉ាងនេះ​។​ ​ខ្ញុំ​ដែល​ព្រះអង្គ​បាញ់​ហើយ​ ​ហាក់ដូច​ម្រឹគ​ដែល​ព្រានព្រៃ​បាញ់​ហើយ​ ​ដោយ​ព្រួញ​ធំ​ប្រកបដោយ​ថ្នាំពិស​ដូច្នោះ​ ​បពិត្រ​ព្រះរាជា​ ​សូម​ទ្រង់ទត​ចុះ​ ​ទូលបង្គំជាខ្ញុំ​ដេក​ត្រាំ​នៅក្នុង​ឈាម​របស់​ខ្លួន​។​ ​សូម​ទ្រង់ទត​ព្រួញ​ដែល​មុត​ធ្លាយ​ទៅ​ខាងឆ្វេង​ ​ទូលបង្គំ​ជា​ខ្ញុំ​ខ្ពុ​ល​ឈាម​ ​ទូលបង្គំជាខ្ញុំ​ចាប់ពើត​ណាស់​ ​បាន​ជា​សួរ​ព្រះ​អង្គ​រឿយ​ៗ​ ​មេ្ត​ចក៏​ទ្រង់​បាញ់​ទូលបង្គំជាខ្ញុំ​ហើយ​ពួន​។​ ​ខ្លាដំបង​ ​គេ​សម្លាប់​ព្រោះតែ​ស្បែក​ ​ដំរី​គេ​សម្លាប់​ព្រោះ​ភ្លុក​ទាំងឡាយ​ ​កាលបើ​ដូច្នោះ​ ​តើ​ព្រះអង្គ​សំគាល់​នូវ​ទូលបង្គំជាខ្ញុំ​ថា​គួរ​បាញ់​ ​ដោយហេតុ​ដូ​ចមេ្តច​។​
 [​៩២​]​ ​(​ព្រះបាទ​បិ​លយ​ក្ខ​និយាយ​កុហក​ថា​)​ ​ម្រឹគ​មក​ប្រាកដ​ចំមុខ​ព្រួញ​របស់ខ្ញុំ​ហើយ​ ​ឃើញ​អ្នក​ហើយក៏​ផ្អើល​ទៅ​ ​ម្នាល​សាមៈ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​។​
 [​៩៣​]​ ​(​ព្រះ​មហាសត្វ​.​.​.​)​ ​តាំងពី​កាលដែល​ខ្ញុំ​រឭក​ឃើញ​នូវ​ខ្លួន​ ​តាំងពី​កាលដែល​ខ្ញុំ​ដល់​នូវ​ភាពជា​អ្នកដឹង​ក្តី​ ​ម្រឹគ​ទាំងឡាយ​សូម្បី​ជា​សត្វ​សាហាវ​ក្នុង​ព្រៃ​ ​មិនដែល​ ​(​ឃើញ​)​ ​ទូលបង្គំជាខ្ញុំ​ ​ហើយ​តក់ស្លុត​ទេ​។​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636873398606280125
ទៅកាន់ទំព័រ៖