ព្រះត្រៃបិដក ភាគ ៦២

​តាំងពី​កាលដែល​ខ្ញុំ​ស្លៀកដណ្តប់​សំពត់​សំបក​ឈើ​ ​តាំងពី​កាលដែល​ខ្ញុំ​ដល់​នូវ​វ័យ​ដ៏​ចំរើន​ ​ម្រឹគ​ទាំងឡាយ​ ​សូម្បី​ជា​សត្វ​សាហាវ​ក្នុង​ព្រៃ​ ​មិនដែល​ ​(​ឃើញ​)​ ​នូវ​ខ្ញុំ​ ​ហើយ​តក់ស្លុត​ទេ​។​ ​បពិត្រ​ព្រះរាជា​ ​កិន្នរ​ទាំងឡាយ​ ​ដែល​ជា​សត្វ​ខ្លាច​ ​(​នៅ​)​ ​នា​ភ្នំ​គន្ធមាទន៍​ ​(​មិនដែល​ឃើញ​ខ្ញុំ​ ​ហើយ​តក់ស្លុត​ទេ​)​ ​យើង​ទាំងឡាយ​ ​តែង​រីករាយ​ជាមួយគ្នា​ ​ទៅកាន់​ភ្នំ​ ​និង​ព្រៃ​ ​កាលបើ​ដូច្នោះ​ ​ម្រឹគ​ទាំងឡាយ​ ​(​ឃើញ​)​ ​នូវ​ទូលបង្គំជាខ្ញុំ​ ​ហើយ​តក់ស្លុត​ ​ដោយហេតុ​ដូ​ចមេ្តច​។​
 [​៩៤​]​ ​(​ព្រះបាទ​បិ​លយ​ក្ខ​)​ ​ម្នាល​សាមៈ​ ​ម្រឹគ​មិនមែន​ផ្អើល​នឹង​អ្នក​ទេ​ ​ខ្ញុំ​នឹង​និយាយ​កុហក​ធ្វើអ្វី​ ​ខ្ញុំ​មាន​សេចក្តី​ក្រោធ​ ​និង​សេចក្តី​លោភ​គ្រប​សង្កត់​ហើយ​ ​ទើប​បាញ់​អ្នក​នឹង​ព្រួញ​នោះ​។​ ​មា្នល​សាមៈ​ ​អ្នក​មក​អំពី​ប្រទេស​ណា​ ​ឬន​រណា​ប្រើ​មក​ថា​ ​អ្នក​ដងទឹក​ ​ចូរ​ទៅកាន់​ស្ទឹង​ដូច្នេះ​ ​បាន​ជា​អ្នក​មកកាន់​ស្ទឹង​ ​មិគ​សម្មតៈ​ ​(​នេះ​)​។​
 [​៩៥​]​ ​(​ព្រះ​មហាសត្វ​)​ ​មាតាបិតា​របស់​ទូលបង្គំជាខ្ញុំ​ខ្វាក់​ ​ទូលបង្គំជាខ្ញុំ​តែង​ចិញ្ចឹម​គាត់​ក្នុង​ព្រៃធំ​ ​ទូលបង្គំជាខ្ញុំ​ជា​អ្នក​ដងទឹក​ដើម្បី​អ្នកមានគុណ​ទាំងឡាយ​ ​បាន​ជាម​ក​កាន់​ស្ទឹង​មិគ​សម្មតៈ​ ​(​នេះ​)​។​
 [​៩៦​]​ ​(​ព្រះ​មហាសត្វ​ពិលាប​)​ ​មាតាបិតា​ទាំងឡាយ​នោះ​ ​មានត្រឹមតែ​ភោជន​ ​កាលបើ​យ៉ាងនេះ​ ​(​ជីវិត​នឹង​ប្រព្រឹត្តទៅ​)​ ​ត្រឹម​ ​៦​ ​ថ្ងៃ​ ​ព្រោះ​គាត់​ខ្វាក់​ ​មុខ​ជា​នឹង​ស្លាប់​ដោយ​ឥត​ទឹក​ពុំខាន​។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636873398850924118
ទៅកាន់ទំព័រ៖