ព្រះត្រៃបិដក ភាគ ៦២

​ទុក្ខ​នេះ​មិនមែន​ជា​ទុក្ខ​របស់​ទូលបង្គំជាខ្ញុំ​ប៉ុ​ណោ្ណះ​ទេ​ ​ព្រោះថា​ ​ទុក្ខ​នេះ​ ​បុរស​ត្រូវតែ​បាន​ ​ត្រង់​ដែល​ទូលបង្គំជាខ្ញុំ​ ​ខាន​ឃើញ​មាតា​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​ជា​ទុក្ខ​ដ៏​ក្រៃលែង​របស់​ទូលបង្គំជាខ្ញុំ​ ​ជាង​ទុក្ខ​នេះ​ ​(​ទៅទៀត​)​។​ ​ទុក្ខ​នេះ​ ​មិនមែន​ជា​ទុក្ខ​របស់​ទូលបង្គំជាខ្ញុំ​ប៉ុ​ណោ្ណះ​ទេ​ ​ព្រោះថា​ ​ទុក្ខ​នេះ​បុរស​ត្រូវតែ​បាន​ ​ត្រង់​ដែល​ទូលបង្គំជាខ្ញុំ​ ​ខាន​ឃើញ​បិតា​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​ជា​ទុក្ខ​ដ៏​ក្រៃលែង​របស់​ទូលបង្គំជាខ្ញុំ​ ​ជាង​ទុក្ខ​នេះ​ ​(​ទៅទៀត​)​។​ ​ឱ​ម៉្លេះ​ ​សម​មាតា​នៅ​កំព្រា​ទួញ​យំ​ ​ទាំង​អធ្រាត្រ​ ​និង​ទីបំផុត​នៃ​រាត្រី​អស់កាលជាយូរអង្វែង​ ​មុខ​ជា​នឹង​រីងស្ងួត​ទៅ​ ​ដូចជា​ស្ទឹង​ ​(​ក្នុង​គិម្ហរដូវ​)​ ​ពុំខាន​។​ ​ឱ​ម៉្លេះ​ ​សម​បិតា​នៅ​កំព្រា​ ​ទួញ​យំ​ទាំង​អធ្រាត្រ​ ​និង​ទីបំផុត​នៃ​រាត្រី​ ​អស់កាលជាយូរអង្វែង​ ​មុខ​ជា​នឹង​រីងស្ងួត​ ​ដូចជា​ស្ទឹង​ពុំខាន​។​ ​បពិត្រ​ព្រះរាជា​ ​មួយវិញទៀត​ ​(​ខ្ញុំ​តែង​ភ្ញាក់​ក្នុង​មួយ​យប់​ពីរបី​ដង​)​ ​ដើម្បី​បំរើ​បាទា​ដោយ​ព្យាយាម​ ​និង​ដើម្បី​គក់ច្របាច់​ ​ម្ល៉េះសម​គាត់​នឹង​ដើរ​ចច្រប់​ក្នុង​ព្រៃធំ​ ​ដងោ្ហយ​ហៅថា​ ​អឺ​បា​សាមៈ​ ​ដូច្នេះ​ពុំខាន​ឡើយ​។​ ​បើ​ទូលបង្គំជាខ្ញុំ​ ​ខាន​ឃើញ​ជន​ខ្វាក់​ទាំងពីរ​នាក់​ដោយហេតុ​ណា​ ​ហេតុ​នោះ​ឯង​ ​ទុក្ខ​ជា​សរ​ទីពីរ​ ​ដែល​ញ៉ាំង​ហ្ឫទ័យ​របស់​ទូលបង្គំជាខ្ញុំ​ឲ្យ​ញាប់ញ័រ​ ​មុខ​ជា​ជីវិត​ទូលបង្គំជាខ្ញុំ​នឹង​វិនាស​ពុំខាន​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636873399010683255
ទៅកាន់ទំព័រ៖