ព្រះត្រៃបិដក ភាគ ៦២

​ទូលបង្គំជាខ្ញុំ​ ​សូម​ផ្គង​អញ្ជលី​ចំពោះ​ព្រះអង្គ​ ​បពិត្រ​ព្រះរាជា​ជាធំ​ក្នុង​ដែន​កាសី​ ​ទូលបង្គំជាខ្ញុំ​ ​សូម​ថ្វាយបង្គំ​ព្រះអង្គ​ ​ទូលបង្គំជាខ្ញុំ​ ​សូម​ផ្តាំ​ទុក​ ​សូម​ទ្រង់​ជំរាប​នូវ​ការថ្វាយបង្គំ​ចំពោះ​មាតាបិតា​របស់​ទូលបង្គំជាខ្ញុំ​ផង​។​
 [​១០០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​សាមៈ​ ​ក​ម្លោះ​អ្នកមាន​រូបល្អ​ ​គួរ​ពិតពិល​រមិលមើល​នោះ​ ​លុះ​ពោល​នូវ​ពាក្យ​នេះ​រួចហើយ​ ​ក៏​ជ្រប់​សន្លប់​ដោយ​កម្លាំង​ពិស​។​ ​
 [​១០១​]​ ​ព្រះរាជា​អង្គ​នោះ​ ​ទ្រង់ព្រះ​កន្សែង​រៀបរាប់​នូវ​ពាក្យ​ដែល​ប្រកបដោយ​សេចក្តី​ករុណា​មាន​ប្រមាណ​ច្រើន​ថា​ ​អាត្មាអញ​បាន​យល់ថា​ ​អញ​មិន​ចាស់​ ​មិន​ស្លាប់​ ​ថ្ងៃនេះ​ ​អញ​ឃើញ​នូវ​សុវណ្ណ​សាម​នេះ​ ​ធ្វើ​កាលកិរិយា​ហើយ​ទើប​ដឹង​នូវ​ហេតុ​នោះ​ ​ពីដើម​មិនដឹងជា​ការ​មក​នៃ​សេចក្តី​ស្លាប់​ ​មិនមែន​មិន​មាន​ដូច្នេះ​។​ ​សាមៈ​ដែល​ជោក​ដោយ​ថ្នាំពិស​ ​កំពុង​ចរចា​ជាមួយនឹង​អញ​ ​(​ក្នុង​កាល​អម្បាញ់មិញ​នេះ​)​ ​ឥឡូវនេះ​ ​គាត់​លែងនិយាយ​ ​ពាក្យ​តិចតួច​ក្នុង​កាល​ប្រព្រឹត្តទៅ​យ៉ាងនេះ​ ​ក្នុងថ្ងៃនេះ​ ​អាត្មាអញ​ ​មុខ​ជា​នឹង​ទៅកាន់​នរក​ពុំខាន​ ​អាត្មាអញ​ឥតមាន​សេចក្តី​សង្ស័យ​ក្នុង​ដំណើរ​នេះ​ទេ​។​ ​ព្រោះថា​ ​អំពើបាប​ដែល​អាត្មាអញ​ធ្វើ​ទុក​ហើយ​ក្នុង​គ្រានោះ​ ​នឹងជា​ទោស​ឲ្យផល​លាមក​អស់​កាល​ជា​អង្វែង​ ​(​បើ​)​ ​ក្នុង​ស្រុក​ ​គង់មាន​ពួក​អ្នក​តិះដៀល​អញ​នោះ​ថា​ ​ព្រះអង្គ​ជា​អ្នកធ្វើ​នូវ​អំពើអាក្រក់​ដូច្នេះ​ ​តែ​ក្នុង​អរញ្ញ​ប្រទេស​ដែល​ឥត​មនុស្ស​ ​តើន​រណា​តិះដៀល​អញ​បាន​។​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636873399564764947
ទៅកាន់ទំព័រ៖