ព្រះត្រៃបិដក ភាគ ៦២

 ​[​១០៥​]​ ​(​ព្រះបាទ​បិ​លយ​ក្ខ​.​.​.​)​ ​ខ្ញុំ​ជា​ព្រះរាជា​របស់​ពួក​អ្នក​ដែន​កាសី​ ​គេ​ស្គាល់​ខ្ញុំ​ថា​ ​បិ​លយ​ក្ខ​ ​ខ្ញុំ​លះបង់​នូវ​ដែន​ ​ត្រាច់​ស្វែងរក​ម្រឹគ​ ​ព្រោះ​លោ្មភ​ ​(​សាច់​)​។​ ​មួយទៀត​ ​ខ្ញុំ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​សិល្ប​ធ្នូ​ ​មានឈ្មោះ​ល្បីល្បាញ​ថា​ជា​អ្នក​ទ្រទ្រង់នូវ​ធ្នូ​ដ៏​មាំ​បាន​ ​សូម្បី​ដំរី​មក​ចំមុខ​ព្រួញ​របស់ខ្ញុំ​ហើយ​ ​មិន​គប្បី​រួច​ទេ​។​
 [​១០៦​]​ ​(​ទុកូល​បណ្ឌិត​.​.​.​)​ ​បពិត្រមហារាជ​ ​ព្រះរាជ​ដំណើរ​មក​របស់​ព្រះអង្គ​ល្អ​ហើយ​ ​ព្រះ​ដំណើរ​មក​របស់​ព្រះអង្គ​មិន​អាក្រក់​ទេ​ ​ព្រះអង្គ​ជាធំ​ ​ទ្រង់​យាង​មកដល់​ហើយ​ ​វត្ថុ​ណា​មាន​ក្នុង​ទីនេះ​ ​សូម​ទ្រង់​មាន​ព្រះបន្ទូល​ចុះ​។​ ​បពិត្រ​ព្រះរាជា​ ​ផលាផល​ ​គឺ​ផ្លែ​ទន្លាប់​ ​មៈ​ប៉ែន​ ​ស្រគំ​ ​សឹង​មាន​រសផ្អែម​ដូច​ទឹកឃ្មុំ​ ​អាត្មាភាព​ ​ប្រមូល​មក​ទុក​ក្នុង​ទី​ជាមួយគ្នា​ ​សូម​ទ្រង់​សោយ​នូវ​ផលាផល​មាន​រស​ឆ្ងាញ់​ៗ​។​ ​នេះ​ ​ទឹក​ត្រជាក់​សម្រាប់​សោយ​ ​ដែល​ដង​មក​អំពី​ជ្រោះ​ភ្នំ​ ​បពិត្រមហារាជ​ ​បើ​ទ្រង់​សព្វព្រះទ័យ​ ​ទ្រង់​ ​(​ដង​)​ ​អំពី​ទីនេះ​សោយ​ចុះ​។​
 [​១០៧​]​ ​(​ព្រះរាជា​.​.​.​)​ ​អ្នក​ទាំងពីរ​ជា​មនុស្ស​ខ្វាក់​ ​មិន​អាច​ឃើញ​ ​(​អ្វី​)​ ​ក្នុង​ព្រៃ​ទេ​ ​ចុះ​នរណា​ប្រមូល​នូវ​ផលាផល​មក​ជូន​អ្នក​ ​អាហារ​ដែល​ ​(​បាន​)​ ​ដោយ​ប្រពៃ​នេះ​ ​ប្រាកដ​ដល់​ខ្ញុំ​ ​ដូចជា​អាហារ​របស់​មនុស្ស​មិន​ខ្វាក់​។​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636873400121206774
ទៅកាន់ទំព័រ៖