ព្រះត្រៃបិដក ភាគ ៦២

 ​[​១៣​]​ ​សេចក្តី​ប្រាថ្នា​ជា​ផល​ ​តែង​សម្រេច​ដល់​ខ្ញុំ​កាល​មិន​ប្រញាប់​ប្រញាល់​ ​(​អស់​ ​១៦​ ​ឆ្នាំ​)​ ​ខ្ញុំ​ជា​អ្នកមាន​ព្រហ្មចរិយ​ធម៌​ចាស់​ក្លា​ហើយ​ ​នែ​នាយ​សារថី​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​។​ ​ប្រយោជន៍​ដ៏​ប្រពៃ​ ​តែង​សម្រេច​ដល់​ខ្ញុំ​កាល​មិន​ប្រញាប់​ប្រញាល់​ ​ខ្ញុំ​ជា​អ្នកមាន​ព្រហ្មចរិយ​ធម៌​ចាស់​ក្លា​ហើយ​ ​ខ្ញុំ​ចេញផុត​ហើយ​ ​នឹង​មាន​ភ័យ​អំពី​ណា​។​
 [​១៤​]​ ​(​នាយ​សារថី​.​.​.​)​ ​ទ្រង់​នោះ​មាន​ព្រះបន្ទូល​ពីរោះ​ ​មាន​ព្រះបន្ទូល​ក្បោះក្បាយ​យ៉ាងនេះ​ ​ហេតុអ្វីបានជា​ទ្រង់​មិន​មាន​ព្រះបន្ទូល​ក្នុង​សំណាក់​នៃ​ព្រះបិតា​ ​ព្រះមាតា​ក្នុង​ពេលនោះ​។​
 [​១៥​]​ ​(​ព្រះ​មហាសត្វ​.​.​.​)​ ​ខ្ញុំ​មិនមែន​ខ្វិន​ព្រោះ​មិន​មាន​សន្លាក់​ទេ​ ​ខ្ញុំ​មិនមែន​ថ្លង់​ព្រោះ​មិន​មាន​សោត​ប្រសាទ​ទេ​ ​ខ្ញុំ​មិនមែន​គ​ព្រោះ​មិន​មាន​ជិវា្ហ​ប្រសាទ​ទេ​ ​អ្នក​កុំ​សំគាល់​ខ្ញុំ​ថា​ ​ជា​មនុស្សគ​ឡើយ​។​ ​ខ្ញុំ​រលឹក​ឃើញ​នូវ​ជាតិមុន​ ​ជា​ជាតិ​ដែល​ខ្ញុំ​បាន​សោយរាជ្យ​ ​លុះ​ខ្ញុំ​បាន​សោយរាជ្យ​ក្នុង​ជាតិ​នោះ​ហើយ​ ​ក៏​ធា្ល​ក់​នរក​គួរ​ស្ញើប​។​ ​ខ្ញុំ​សោយរាជ្យ​ក្នុង​ជាតិ​នោះ​អស់​ ​២០​ ​ឆ្នាំ​ ​បាន​ឆេះ​ក្នុង​នរក​អស់​ ​៨​ ​ម៉ឺន​ឆ្នាំ​។​ ​ខ្ញុំ​ខ្លាច​រាជ្យ​នោះ​ ​កុំ​ឲ្យ​ព្រះមាតា​ ​បិតា​អភិសេក​ខ្ញុំ​ក្នុង​រាជ្យ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មិន​និយាយ​ក្នុង​សំណាក់​នៃ​ព្រះបិតា​មាតា​ក្នុង​កាលនោះ​។​ ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636873387982772495
ទៅកាន់ទំព័រ៖