ព្រះត្រៃបិដក ភាគ ៦២

​កាលបើ​ជន​ទាំងនោះ​ ​កំពុង​ចរចា​រៀបរាប់​នូវ​ពាក្យ​ប្រកបដោយ​សេចក្តី​ករុណា​ ​មាន​ប្រមាណ​ច្រើន​ ​សាមៈ​ ​ជា​មនុស្ស​កំឡោះ​ ​មាន​រូបល្អ​គួរឲ្យ​រមិលមើល​ ​ក៏​ក្រោក​ឡើង​ភ្លាម​។​
 [​១២៥​]​ ​(​មហាសត្វ​.​.​.​)​ ​ខ្ញុំ​ឈោ្មះ​សាមៈ​ ​សេច​ក្តី​បំរើ​ន​ ​ចូរ​មានដល់​លោក​ទាំងឡាយ​ ​ខ្ញុំ​ក្រោក​ឡើង​ដោយ​សួស្តី​ហើយ​ ​សូម​លោក​ទាំងឡាយ​កុំ​ខ្សឹកខ្សួល​ខ្លាំង​ឡើយ​ ​សូម​លោក​ទាំងឡាយ​ចរចា​ចំពោះ​ខ្ញុំ​ដោយ​ពាក្យពីរោះ​។​ ​
 [​១២៦​]​ ​បពិត្រមហារាជ​ ​ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ​មក​ល្អ​ហើយ​ ​ទ្រង់​យាង​មក​មិន​អាក្រក់​ទេ​ ​ព្រះអង្គ​ជាធំ​ទ្រង់​យាង​មកដល់​ហើយ​ ​វត្ថុ​ណា​មាន​ក្នុង​ទីនេះ​ ​សូម​ទ្រង់​មាន​ព្រះបន្ទូល​។​ ​បពិត្រមហារាជ​ ​ផលាផល​ ​មាន​ផ្លែ​ទន្លាប់​ ​មៈ​ប៉ែន​ ​ស្រគំ​ ​សឹង​មាន​រសផ្អែម​ដូច​ទឹកឃ្មុំ​ ​ទូលបង្គំជាខ្ញុំ​ប្រមូល​មក​ទុក​ក្នុង​ទី​ជាមួយគ្នា​ ​សូម​ទ្រង់​សោយ​នូវ​ផលាផល​ដែល​មាន​រស​ឆ្ងាញ់​ៗ​។​ ​បពិត្រមហារាជ​ ​ទឹក​សម្រាប់​សោយ​ដ៏​ត្រជាក់​ ​ទូលបង្គំជាខ្ញុំ​បាន​នាំមក​អំពី​ជ្រោះ​ភ្នំ​ ​បើ​ព្រះអង្គ​មាន​សេចក្តី​ត្រូវការ​ ​សូម​ទ្រង់​ដង​អំពី​ទីនោះ​សោយ​ចុះ​។​
 [​១២៧​]​ ​(​ព្រះបាទ​បិ​លយ​ក្ខ​.​.​.​)​ ​ខ្ញុំ​វងេ្វង​ ​ភ័ន្តភាំង​ស្មារតី​ ​ងងឹតងងល់​សព្វ​ទិសានុទិស​ ​ព្រោះ​បានឃើញ​សាមៈ​នោះ​ធ្វើ​មរណកាល​ហើយ​ ​ម្នាល​សាមៈ​ ​អ្នក​ដូចម្តេច​ ​ក៏​រស់​ឡើងវិញ​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636873402079018754
ទៅកាន់ទំព័រ៖