ព្រះត្រៃបិដក ភាគ ៦២

​បពិត្រមហារាជ​ជា​ក្សត្រ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ចំពោះ​មិត្ត​ ​និង​អាមាត្យ​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​បាន​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ចំពោះ​សត្វពាហនៈ​ ​និង​ពល​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​បាន​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ ​ចំពោះ​ស្រុក​ ​និង​និគម​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​បាន​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ចំពោះ​អ្នក​ដែន​ ​និង​អ្នកជនបទ​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​បាន​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ចំពោះ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ទ្រង់​បាន​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ជា​ក្សត្រ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ចំពោះ​ម្រឹគ​ ​និង​បក្សី​ ​បពិត្រ​ព្រះរាជា​ ​លុះ​ទ្រង់​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ ​ធម៌​ដែល​ប្រព្រឹត្ត​ល្អ​ហើយ​ ​តែង​នាំមក​នូវ​សុខ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ទ្រង់​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636873402501592924
ទៅកាន់ទំព័រ៖