ព្រះត្រៃបិដក ភាគ ៦២
ព្រះរាជបិតាបានឲ្យខ្ញុំអង្គុយលើព្រះឧរុ ហើយទ្រង់វិនិច្ឆ័យក្តីថា អ្នកទាំងឡាយ ចូរសំឡាប់ចោរ ១ នាក់ ចូរចងចោរ ១ នាក់ (ធ្វើចោរ ១ នាក់) ឲ្យប្រឡាក់ដោយទឹកក្បុង។ ចូរដោតចោរ ១ នាក់លើឈើស្រួច ព្រះរាជបិតាត្រាស់បង្គាប់មហាជន ដោយប្រការដូចេ្នះ លុះខ្ញុំស្តាប់នូវវាចាដ៏អាក្រក់នោះ ដែលព្រះរាជបិតា ទ្រង់ត្រាស់ហើយ។ ខ្ញុំមិនគទេ តែមានភេទដូចបុគ្គលគ ខ្ញុំមិនខ្វិនទេ តែសន្មតថាដូចជាខ្វិន ខ្ញុំបាននៅជ្រមុជជ្រមុលក្នុងមូត្រ និងករីសរបស់ខ្លួន។ ជីវិត (របស់សត្វ) លំបាកផង តិចផង ជីវិតនោះ ប្រកបដោយទុក្ខ បុគ្គលណាអាស្រ័យនូវជីវិតនេះហើយ គប្បីធ្វើនូវពៀរដោយហេតុណានីមួយ។ បុគ្គលណាអាស្រ័យនូវជីវិតនេះហើយ គប្បីធ្វើនូវពៀរដោយហេតុណានីមួយ ព្រោះមិនបានបញ្ញាផង ព្រោះមិនឃើញធម៌ផង។ សេចក្តីប្រាថា្នជាផល តែងសម្រេចដល់ខ្ញុំកាលមិនប្រញាប់ប្រញាល់ ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ នែនាយសារថី អ្នកចូរដឹងយ៉ាងនេះចុះ។ ប្រយោជន៍ដ៏ប្រពៃ តែងសម្រេចដល់ខ្ញុំ កាលមិនប្រញាប់ប្រញាល់ ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ ខ្ញុំចេញផុតហើយ នឹងមានភ័យអំពីណា។
ID: 636873388164132868
ទៅកាន់ទំព័រ៖