ព្រះត្រៃបិដក ភាគ ៦២

 [​១៣៩​]​ ​(​ព្រះ​ឥន្រ្ទ​.​.​.​)​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​អ្នក​ទាំងឡាយ​ទាំង​ប៉ុ​នា្ម​នដែ​លបាន​មក​ប្រជុំ​គ្នា​ហើយ​ក្នុង​ទីនេះ​ ​ចូរ​ចាំ​ស្តាប់​នូវ​គុណ​ខ្ពស់​ ​និង​ទាប​(​១​)​ ​មាន​ប្រមាណ​ច្រើន​នេះ​ ​របស់​មនុស្ស​ទាំងឡាយ​អ្នក​ប្រកបដោយ​ធម៌​។​ ​ដូចជា​ព្រះបាទ​នេមិ​អង្គ​នេះ​ ​ជា​បណ្ឌិត​ ​ជា​អ្នក​ត្រូវការ​ដោយ​កុសល​ ​ជា​ព្រះរាជា​ទូន្មាន​នូវ​សត្រូវ​ ​បាន​ឲ្យ​ទាន​ដល់​អ្នក​ដែន​វិទេហៈ​ទាំង​ឡាយ​គ្រប់​ៗ​ ​គ្នា​។​ ​កាលដែល​ព្រះរាជា​អង្គ​នោះ​ ​កំពុង​ឲ្យ​នូវ​ទាន​នោះ​ ​សេចក្តី​ត្រិះរិះ​កើតឡើង​ថា​ ​ទាន​ក្តី​ ​ព្រហ្មចរិយៈ​ក្តី​ ​កុសល​ណា​ ​មានផល​ច្រើនជាង​។​
 [​១៤០​]​ ​(​មហាជន​.​.​.​)​ ​ឱ​ហ្ន៎​ ​សេចក្តី​ព្រឺរោម​ ​មិនធ្លាប់​កើតមាន​ ​ក៏​កើត​ឡើយ​ហើយ​ក្នុង​លោក​ ​រថ​ទិព្វ​កើត​ប្រាកដហើយ​ ​ដល់​ព្រះបាទ​វិទេហៈ​មានយស​។​
 ​[​១៤១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​មាត​លិ​ទេវបុត្រ​ ​អ្នកមាន​ឫទ្ធិ​ច្រើន​ ​ជា​ទេវ​សារថី​ ​បាន​អញ្ជើញ​ព្រះបាទ​វិទេហៈ​ ​អ្នកគ្រប់គ្រង​ក្រុង​មិថិលា​ថា​ ​បពិត្រ​ព្រះរាជា​ដ៏​ប្រសើរ​ជា​ម្ចាស់​នៃ​ទិស​ ​សូម​ព្រះអង្គ​យាង​មក​ ​ទ្រង់​ស្តេច​ឡើង​កាន់​រថ​នេះ​ ​ដ្បិត​ទេវតា​ទាំងឡាយ​ ​នៅ​ឋាន​តាវត្តឹង្ស​ ​ព្រមទាំង​ព្រះ​ឥន្រ្ទ​ ​ចង់​ឃើញ​ព្រះអង្គ​ ​ព្រោះ​ទេវតា​ទាំងឡាយ​នោះ​ ​តែង​រលឹក​ ​(​ព្រះអង្គ​)​ ​កំពុង​នៅ​ប្រជុំ​ក្នុង​ធម្មសភា​ឈ្មោះ​សុធម្មា​។​
​(​១​)​ ​សក្កទេវរាជ​ ​សំដៅយក​សីល​ថា​ជា​គុណ​ខ្ពស់​ ​ទាន​ជា​គុណ​ទាប​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636873404297735657
ទៅកាន់ទំព័រ៖