ព្រះត្រៃបិដក ភាគ ៦២

 ​[​១៤៧​]​ ​ព្រះបាទ​នេមិ​ ​ទ្រង់​ឃើញ​សត្វ​កំពុង​ធ្លាក់ទៅក្នុង​ស្ទឹង​វេ​តរ​ណី​ ​ជាទី​ឆ្លង​ឡើង​បាន​ដោយ​កម្រ​ក្រៃលែង​ ​ហើយ​ត្រាស់​សួរ​ ​មាត​លិ​ទេវ​សារថី​ថា​ ​ម្នាល​ទេវបុត្រ​អ្នកបម្រើ​ ​ភ័យ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​(​សត្វ​កំពុង​ធ្លាក់ទៅក្នុង​ស្ទឹង​វេ​តរ​ណី​)​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​សត្វ​ទាំងឡាយ​នេះ​ធ្លាក់​ទៅកាន់​ស្ទឹង​វេ​តរ​ណី​ ​តើ​ពួក​សត្វ​នេះ​ ​បាន​ធ្វើបាប​កម្ម​អ្វី​។​
 [​១៤៨​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​ផល​នៃ​បាបកម្ម​ទាំងឡាយ​ ​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ពួក​សត្វ​ណា​មាន​កំឡាំង​ ​មានធម៌​ដ៏​លាមក​ ​បៀតបៀន​ប្រទេចផ្តាសា​នូវ​ពួក​សត្វ​ដែល​មាន​កំឡាំង​ខ្សោយ​ក្នុង​ជីវ​លោក​ ​ពួក​សត្វ​មានកម្ម​លាមក​នោះ​ ​រមែង​រង​បាប​ ​ពួក​សត្វ​ទាំងនោះ​ឯង​ ​តែង​ធ្លាក់​ទៅកាន់​ស្ទឹង​វេ​តរ​ណី​។​
 [​១៤៩​]​ ​(​ព្រះបាទ​នេមិ​.​.​.​)​ ​ពួក​ឆ្កែព្រៃ​សម្បុរ​ក្រហម​ ​និង​ពពាល​ ​ពួក​ត្មាត​ ​ពួក​ក្អែក​ ​ជា​សត្វ​គួរខ្លាច​ ​តែង​ទំពាស៊ី​ ​(​សត្វ​នរក​ដែល​វា​ប្រទះឃើញ​)​ ​ម្នាល​ទេវបុត្រ​អ្នកបម្រើ​ ​ភ័យ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​ហ្វូង​ក្អែក​តែង​ជញ្ជែង​ស៊ី​នូវ​សត្វ​ទាំងឡាយ​នេះ​ ​តើ​សត្វ​ទាំងឡាយ​នេះ​ ​បាន​ធ្វើបាប​ដូ​ចមេ្តច​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636873404786613620
ទៅកាន់ទំព័រ៖