ព្រះត្រៃបិដក ភាគ ៦២

 ​[​១៥០​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​កម្ម​ដែល​ខ្លួន​ដឹង​ ​ទូល​ព្រះរាជា​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​សត្វ​ទាំងឡាយ​ណា​នីមួយ​ ​មាន​សេចក្តី​កំណាញ់​ ​កំណាញ់ស្វិត​ស្វាញ​ ​មានធម៌​លាមក​ពេក​ ​ជា​អ្នក​ជេរប្រទេច​ ​បៀតបៀន​ប្រទូស្ត​សមណព្រាហ្មណ៍​ ​សត្វ​អ្នកមាន​អំពើលាមក​ទាំងនោះ​ ​រមែង​រង​បាប​ ​ទើប​ហ្វូង​កែ្អ​ក​ជញ្ជែង​ស៊ី​សត្វ​ទាំងឡាយ​នោះ​។​
 [​១៥១​]​ ​(​ព្រះរាជា​.​.​.​)​ ​សត្វ​នរក​ទាំងឡាយ​ ​មាន​សរីរៈ​ឆេះ​សន្ធោ​សនៅ្ធ​ ​ដើរ​លើ​ផែនដី​ដែក​ ​ថែមទាំង​នាយ​និរយបាល​សំពង​ដោយ​ដំបង​ដែក​ទាំងឡាយ​ ​ដែល​ភ្លើង​ឆេះ​ ​ម្នាល​ទេព​បម្រើ​ ​ភ័យ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​ពួក​ជន​ដែល​នាយ​និរយបាល​វាយ​ដោយ​ដំបង​ ​ដួល​ដេក​នេះ​ ​តើ​ពួក​សត្វ​ទាំងនេះ​ ​បាន​ធ្វើបាប​ដូ​ចមេ្តច​។​
 [​១៥២​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​បាបកម្ម​ដែល​ខ្លួន​ដឹង​ ​ទូល​ព្រះរាជា​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636873405016086745
ទៅកាន់ទំព័រ៖