ព្រះត្រៃបិដក ភាគ ៦២

​ជន​ទាំងឡាយ​ ​មាន​បាបធម៌​ពេញបន្ទុក​ ​បៀតបៀន​ប្រទេចផ្តាសា​នូវ​បុរស​ស្រ្តី​ដែល​ឥត​បាបធម៌​ក្នុង​ជីវ​លោក​ ​ឈ្មោះថា​ជា​អ្នកមាន​បាបធម៌​ពេញបន្ទុក​ ​ជន​អ្នកមាន​កម្ម​លាមក​ទាំងនោះ​ ​រមែង​រង​បាប​ ​ជន​ទាំងឡាយ​នោះ​ឯង​ហើយ​ ​ដែល​នាយ​និរយបាល​បៀតបៀន​ដោយ​ដំបង​ ​ដួល​ដេក​នៅ​។​
 [​១៥៣​]​ ​(​ព្រះរាជា​.​.​.​)​ ​ពួក​សត្វ​នរក​ដទៃ​មានខ្លួន​ឆេះ​ជុំវិញ​ ​កំពុង​ទួញ​យំ​ ​(​ធ្លាក់​ទៅ​)​ ​កាន់​រណ្តៅ​រងើកភ្លើង​ហើយ​ថ្ងូរ​ ​ម្នាល​ទេព​បម្រើ​ ​ភ័យ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​សត្វ​ទាំងឡាយ​ដែល​ធ្លាក់​ទៅ​កាន់​រណៅ្ត​រងើកភ្លើង​ ​ហើយ​ថ្ងូរ​ ​តើ​ពួក​សត្វ​ទាំងឡាយ​នេះ​ ​បាន​ធ្វើបាប​ដូ​ចមេ្តច​។​
 [​១៥៤​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បាបកម្ម​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ជន​ទាំងឡាយ​ណា​នីមួយ​ ​ពោល​អាងសាក្សី​ ​(​កោង​)​ ​ក្នុង​ហេតុ​នៃ​ទ្រព្យរបស់​ប្រជុំជន​ ​ហើយ​ញុំាង​ទ្រព្យ​ជា​បំណុល​នោះ​ឲ្យ​វិនាស​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ជន​ទាំងឡាយ​នោះ​ ​ញ៉ាំង​ពួក​ជន​ឲ្យ​វិនាស​ហើយ​ ​ជន​ទាំងឡាយ​អ្នកមាន​កម្ម​ដ៏​លាមក​នោះ​ ​រមែង​រង​បាប​ ​ទើប​ជន​ទាំងឡាយ​នោះ​ឯង​ ​(​ធ្លាក់​ទៅ​)​ ​កាន់​រណ្តៅ​រងើកភ្លើង​ ​ហើយ​ថ្ងូរ​ដូ​ចេ្នះ​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636873405252160247
ទៅកាន់ទំព័រ៖