ព្រះត្រៃបិដក ភាគ ៦២

 ​[​១៥៥​]​ ​(​ព្រះរាជា​)​ ​ខ្ទះ​ទង់ដែង​ធំ​ ​មាន​ភ្លើង​ឆេះ​សនោ្ធ​សនៅ្ធ​ ​រន្ទាលច្រាលឆ្អៅ​ ​ប្រាកដ​ជាក់ស្តែង​ ​ម្នាល​ទេព​បម្រើ​ ​ភ័យ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​មា្ន​លមា​ត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​ពួក​សត្វ​ទាំងនេះ​ ​(​មាន​ក្បាល​សំយុង​ចុះ​)​ ​ធ្លាក់​ទៅកាន់​ខ្ទះ​ពេញដោយ​ទឹក​ទង់ដែង​ ​តើ​ពួក​សត្វ​ទាំងនេះ​ធ្វើបាប​ដូ​ចមេ្តច​។​
 [​១៥៦​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បាបកម្ម​ទាំងឡាយ​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ជន​ទាំងឡាយ​ណា​ ​មានធម៌​ដ៏​លាមក​ពេក​ ​បៀតបៀន​ប្រទេចផ្តាសា​នូវ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​អ្នកមានសីល​ ​ជន​អ្នកមាន​កម្ម​ដ៏​លាមក​ទាំងឡាយ​នោះ​ ​តែង​រង​នូវ​បាប​ ​ជន​ទាំងនោះ​ ​(​មាន​ក្បាល​សំយុង​ចុះ​)​ ​ធ្លាក់​ទៅកាន់​ខ្ទះ​ ​ពេញដោយ​ទឹក​ទង់ដែង​។​
 [​១៥៧​]​ ​(​ព្រះរាជា​.​.​.​)​ ​ពួក​នាយ​និរយបាល​ ​ត្របែងក​នៃ​សត្វ​នរក​ ​ហើយ​កាប់​ពន្លះ​ ​បោះ​ទៅ​ក្នុងទឹក​ក្តៅ​ ​ម្នាល​ទេព​បម្រើ​ ​ភ័យ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​ចុះ​ពួក​សត្វ​ដែល​មាន​ក្បាល​ដាច់​ ​ហើយ​ដេក​នៅ​នេះ​ ​តើ​សត្វ​ពួក​នេះ​ ​បាន​ធ្វើបាប​ដូ​ចមេ្តច​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636873405496464221
ទៅកាន់ទំព័រ៖