ព្រះត្រៃបិដក ភាគ ៦២

 ​[​១៥៨​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បាបកម្ម​ទាំងឡាយ​ ​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ជន​ទាំងឡាយ​ណា​ ​ក្នុង​ជីវ​លោក​ ​មាន​បាបធម៌​ពេញបន្ទុក​ ​តែង​ចាប់​បៀតបៀន​នូវ​សត្វស្លាប​ទាំងឡាយ​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ជន​ទាំងឡាយ​នោះ​ ​បៀតបៀន​ហើយ​នូវ​សត្វស្លាប​ ​ពួក​ជន​អ្នកមាន​កម្ម​លាមក​នោះ​ ​រមែង​រង​នូវ​បាប​ ​ជន​ទាំងឡាយ​នោះ​ ​មាន​ក្បាល​ដាច់​ហើយ​ ​ដេក​នៅ​ដូច្នេះ​។​ ​
 [​១៥៩​]​ ​(​ព្រះរាជា​.​.​.​)​ ​ស្ទឹង​នេះ​ ​មាន​ទឹក​ច្រើន​ ​មាន​ច្រាំង​មិន​ជ្រៅ​ ​មាន​កំពង់​ល្អ​ ​រាបទាប​ហូរ​ទៅ​ ​សត្វ​ដែល​មាន​សេចក្តី​ស្រេកឃ្លាន​គ្រប​សង្កត់​ហើយ​តែង​ផឹក​ ​ស្រាប់តែ​ទឹកដែល​សត្វ​ទាំងឡាយ​នោះ​ផឹក​ហើយ​ ​ក្លាយទៅជា​អង្កាម​ ​ម្នាល​ទេព​បម្រើ​ ​ភ័យ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​ចុះ​ទឹកដែល​សត្វ​ទាំងឡាយ​នោះ​ផឹក​ហើយ​ ​ក្លាយទៅជា​អង្កាម​វិញ​ ​តើ​ពួក​សត្វ​ទាំងនេះ​ ​បាន​ធ្វើ​នូវ​បាប​ដូចម្តេច​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636873405698165757
ទៅកាន់ទំព័រ៖