ព្រះត្រៃបិដក ភាគ ៦២
[១៦០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា។ ជនទាំងឡាយណា អ្នកមានកិច្ចការមិនបរិសុទ្ធ លាយនូវស្រូវសុទ្ធដោយអង្កាម ឲ្យដល់អ្នកទិញ បានជាទឹកដែលជនទាំងឡាយនោះកំពុងមានសេចក្តីក្តៅបៀតបៀន មានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយ ផឹកទៅក្លាយជាអង្កាមវិញ។
[១៦១] (ព្រះរាជា...) នាយនិរយបាលទាំងឡាយ ចាក់នូវសរីរៈទាំងពីរខាងនៃសត្វនរក ដែលកំពុងកន្ទក់កន្ទេញ ដោយព្រួញទាំងឡាយក៏មាន ដោយលំពែងទាំងឡាយក៏មាន ដោយលំពែងស្នែងក្របីទាំងឡាយក៏មាន ម្នាលទេពបម្រើ សេចក្តីភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលនាយនិរយបាល បៀតបៀនហើយដោយលំពែង ដេកនៅដូច្នេះ តើពួកសត្វទាំងនេះ បានធ្វើនូវបាបដូចមេ្តច។
[១៦២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មទាំងឡាយដែលខ្លួនដឹង ហើយទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា។
ID: 636873405995272751
ទៅកាន់ទំព័រ៖