ព្រះត្រៃបិដក ភាគ ៦២
[១៦] (នាយសារថី) បពិត្រព្រះរាជបុត្រ ទូលព្រះបង្គំជាខ្ញុំនឹងបួសក្នុងសំណាក់ព្រះអង្គ បពិត្រព្រះរាជបុត្រដ៏ចំរើន សូមទ្រង់ត្រាស់ហៅទូលព្រះបង្គំជាខ្ញុំ (ឲ្យបួសផង) ទូលព្រះបង្គំជាខ្ញុំ ពេញចិត្តនឹងបព្វជា្ជដែរ។
[១៧] (ព្រះមហាសត្វ) នែនាយសារថី អ្នកចូរប្រគល់នូវរថ ហើយជាអ្នកមិនមានបំណុល សឹមមកចុះ ព្រោះថា បព្វជ្ជា (រមែងសម្រេច) ដល់បុគ្គលមិនមានបំណុល បព្វជា្ជកម្មនេះ ពួកឥសីសរសើរហើយ។
[១៨] (នាយសារថី) សេចក្តីចំរើន ចូរមានដល់ទ្រង់ ពាក្យណាដែលទ្រង់បានថ្លែងហើយ ទូលព្រះបង្គំជាខ្ញុំនឹងធ្វើតាមពាក្យនោះ ទ្រង់ដែលទូលព្រះបង្គំជាខ្ញុំអង្វរហើយ គួរធ្វើតាមពាក្យរបស់ទូលព្រះបង្គំជាខ្ញុំនោះផង។ សូមទ្រង់ស្តេចគង់នៅក្នុងទីនេះ ដរាបដល់ទូលព្រះបង្គំជាខ្ញុំនាំព្រះរាជាមកដល់ ព្រះបិតារបស់ទ្រង់ទតឃើញហើយ សមជាមានព្រះហឫទ័យត្រេកអររីករាយ។
[១៩] (ព្រះមហាសត្វ) នែនាយសារថី អ្នកនិយាយពាក្យណានឹងខ្ញុំ ៗ នឹងធ្វើតាមពាក្យរបស់អ្នកនោះ ឯខ្ញុំមានបំណងដើម្បីជួបព្រះបិតារបស់ខ្ញុំ ដែលទ្រង់សេ្តចយាងមកក្នុងទីនេះដែរ។
ID: 636873388426177856
ទៅកាន់ទំព័រ៖