ព្រះត្រៃបិដក ភាគ ៦២

​ជន​ទាំងឡាយ​ណា​ ​ក្នុង​ជីវ​លោក​ ​ជា​អ្នកមាន​កម្ម​មិនល្អ​ ​លួច​យក​ស្រូវ​ ​ទ្រព្យ​ ​ប្រាក់​ ​មាស​ ​ទាំង​សត្វ​ចិញ្ចឹម​ ​ពពែ​ ​ចៀម​ ​និង​ក្របី​ ​ដែលគេ​មិន​ឲ្យ​ ​ហើយ​ធ្វើ​នូវ​ការ​ចិញ្ចឹមជីវិត​ ​ជន​អ្នកមាន​កម្ម​ដ៏​លាមក​ទាំងនោះ​ ​រមែង​រង​នូវ​បាប​ ​ទើប​ពួក​ជន​ទាំងនោះ​ ​ត្រូវ​នាយ​និរយបាល​បៀតបៀន​ហើយ​ ​ដោយ​លំពែង​ដេក​នៅ​ដូច្នេះ​។​
 [​១៦៣​]​ ​(​ព្រះរាជា​.​.​.​)​ ​ហេតុអ្វី​ ​សត្វ​នរក​ទាំងឡាយ​នេះ​ ​មួយ​ពួក​ត្រូវ​នាយ​និរយបាល​ចងក​អូស​ ​ពួក​ដទៃ​ត្រូវ​នាយ​និរយបាល​ចិញ្រ្ចាំ​ ​ពួក​ដទៃទៀត​ត្រូវ​នាយ​និរយបាល​ធ្វើឲ្យ​ខ្ទេចខ្ទី​ ​ដួល​ដេក​នៅ​ ​ម្នាល​ទេព​បម្រើ​ ​ភ័យ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​ជន​ទាំងឡាយ​ដែល​នាយ​និរយបាល​ធ្វើឲ្យ​ខ្ទេចខ្ទី​ ​ហើយ​ដួល​ដេក​នៅ​ ​តើ​ពួក​ជន​ទាំងនោះ​ ​បាន​ធ្វើ​នូវ​បាប​ដូ​ចមេ្តច​។​
 [​១៦៤​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បាបកម្ម​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ជន​ទាំងឡាយ​ណា​ ​ជា​អ្នកសម្លាប់​ទ្រាយ​ ​សម្លាប់​ជ្រូក​ ​សម្លាប់​ត្រី​ ​សម្លាប់សត្វ​ចិញ្ចឹម​ ​គឺ​ក្របី​ ​ពពែ​ ​និង​ចៀម​ ​ហើយ​ដាក់​លក់​ឰដ៏​រាន​ផ្សា​លក់​សាច់​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636873406216775420
ទៅកាន់ទំព័រ៖