ព្រះត្រៃបិដក ភាគ ៦២
ជនអ្នកមានកម្មអាក្រក់ទាំងនោះ តែងរងបាប បានជាជនទាំងនោះ ត្រូវនាយនិរយបាលធ្វើខ្ទេចខ្ទី ហើយដេកនៅ។
[១៦៥] (ព្រះរាជា...) អន្លង់នេះ ពេញពោរ ដោយមូត្រ និងករីស មានក្លិនអាក្រក់មិនស្អាត ស្អុយផ្សាយទៅ ពួកជនអ្នកមានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយ ស៊ី (នូវមូត្រ និងករីសនេះ) ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនអ្នកបរិភោគនូវមូត្រ និងករីសនេះ តើពួកជនទាំងនេះ បានធ្វើនូវបាបដូចមេ្តច។
[១៦៦] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណានីមួយ ជាអ្នកបង្កសេចក្តីទុក្ខ អ្នកបៀតបៀនមិត្រសំឡាញ់ អ្នកតាំងនៅក្នុងការបៀតបៀននូវជនដទៃសព្វៗកាល ពួកជនទាំងឡាយ មានអំពើលាមកនោះ រមែងរងបាប ជនពាលទាំងឡាយជាអ្នកទ្រូស្តមិត្តនោះ តែងស៊ីអាហារចាស់។
ID: 636873406422097164
ទៅកាន់ទំព័រ៖