ព្រះត្រៃបិដក ភាគ ៦២

 ​[​១៦៧​]​ ​(​ព្រះរាជា​.​.​.​)​ ​អន្លង់​នេះ​ ​ពេញ​ពោរ​ទៅ​ដោយ​ឈាម​ ​និង​ខ្ទុះ​ ​មាន​ក្លិនអាក្រក់​មិន​ស្អាត​ ​ស្អុយ​ផ្សាយ​ទៅ​ ​ពួក​សត្វ​ដែល​ត្រូវ​កំ​ដៅ​បៀតបៀន​ហើយ​ ​ផឹក​ ​(​ឈាម​ ​និង​ខ្ទុះ​នោះ​)​ ​ម្នាល​ទេព​បម្រើ​ ​ភ័យ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​ពួក​ជន​ដែល​មាន​ឈាម​ ​និង​ខ្ទុះ​ជា​អាហារ​នេះ​ ​តើ​ពួក​សត្វ​ទាំងនេះ​ ​បាន​ធ្វើ​នូវ​បាប​ដូ​ចមេ្តច​។​
 ​[​១៦៨​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បាបកម្ម​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​ដែល​មិន​ជ្រាប​ថា​ ​ជន​ទាំងឡាយ​ណា​ក្នុង​ជីវ​លោក​នេះ​ ​សម្លាប់​ព្រះអរហន្ត​ ​គឺ​មាតា​ ​ឬ​បិតា​ ​ឈ្មោះថា​បារាជិក​ ​(​ក្នុង​ភាពជា​គ្រហស្ថ​)​ ​ពួក​ជន​អ្នកមាន​អំពើលាមក​នោះ​ ​តែង​រង​បាប​ ​ជន​ទាំងនោះ​ ​មាន​ឈាម​ ​និង​ខ្ទុះ​ជា​អាហារ​។​
 [​១៦៩​]​ ​(​ព្រះរាជា​.​.​.​)​ ​អ្នក​ចូរ​មើល​នូវ​សត្វ​នរក​ ​មាន​អ​ណា្ត​ត​មុត​ដោយ​សន្ទូច​ ​បីដូច​ស្បែក​ដែលគេ​ខ្វារ​ដោយ​កង្វេរ​ ​ញាប់ញ័រ​ដូច​ត្រី​ ​ដែល​ជន​បោះ​ទៅលើគោក​ ​ព្រោះ​ហេតុអ្វី​ហ្ន៎​ ​បាន​ជា​សត្វ​នរក​ទាំងនេះ​ ​យំ​បង្ហៀរទឹក​មាត់​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636873406679341877
ទៅកាន់ទំព័រ៖