ព្រះត្រៃបិដក ភាគ ៦២
ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលស៊ីសន្ទូចដេកនៅ តើពួកសត្វទាំងនេះ បានធ្វើនូវបាបដូចមេ្តច។
[១៧០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា មនុស្សទាំងឡាយណានីមួយ ឋិតនៅក្នុងដំណែងជាអ្នកកាត់ថ្លៃទំនិញ ញុំាងទំនិញដែលមានថ្លៃ ឲ្យសាបសូន្យចាកថ្លៃ (បនោ្ថកទំនិញគេ) ប្រកបដោយអំពើកោង ធ្វើអំពើកោង ព្រោះហេតុចង់បានទ្រព្យ បីដូចជាសន្ទូចដែលគេបិទបាំង (ដោយនុយ) ដើម្បីសម្លាប់ត្រី។ ទីពឹងរបស់អ្នកធ្វើនូវអំពើកោង ជាបុគ្គលដែលកម្មរបស់ខ្លួនរួបរឹតហើយ មិនមានទេ ពួកជនអ្នកមានអំពើលាមកនោះ តែងរងបាប បានជាពួកជនទាំងនោះ ជាអ្នកស៊ីសន្ទូចដេកនៅ។
[១៧១] (ព្រះរាជា...) ពួកស្រ្តីទាំងនេះ មានខ្លួនដាច់ខេ្ទចខ្ទី មានជាតិអាក្រក់ មានខ្លួនប្រឡាក់ពាសពេញដោយឈាម និងខ្ទុះ មានខ្លួនដាច់រយះរយាយ
ID: 636873406901734598
ទៅកាន់ទំព័រ៖