ព្រះត្រៃបិដក ភាគ ៦២
ព្រោះថា ទីពឹងទាំងឡាយរបស់បុគ្គលអ្នកធ្វើបាប ជាបុគ្គលដែលកម្មរបស់ខ្លួនរួបរឹតហើយ មិនមានទេ ពួកសត្វអ្នកមានអំពើលាមកនោះ រមែងរងនូវបាប ទើបបានជាពួកជនទាំងនោះ (មានក្បាលសំយុងចុះ) ត្រូវនាយនិរយបាលទម្លាក់ទៅក្នុងរណ្តៅ។
[១៧៥] (ព្រះរាជា...) ពួកសត្វទាំងឡាយនេះ ខ្ពស់ និងទាបផេ្សងៗគ្នា ជាអ្នកត្រដាបត្រដួស មានរួបគួរខ្លាចពន់ពេក ប្រាកដនៅក្នុងនរកទាំងឡាយ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលមានសេចក្តីទុក្ខវេទនាក្លៀវក្លា ខ្លោចផ្សា ក្តៅក្រហាយក្រៃលែងនេះ តើពួកសត្វទាំងនេះ បានធ្វើបាបដូចមេ្តច។
[១៧៦] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណាក្នុងជីវលោកនេះ មានទិដ្ឋិលាមកក្រៃលែង តែងធ្វើអំពើដ៏សិ្នទ្ធ ព្រោះមោហៈ ទាំងបបួលអ្នកដទៃ (ឲ្យយល់) ក្នុងទិដ្ឋិទាំងឡាយនោះផង
ID: 636873407539291064
ទៅកាន់ទំព័រ៖