ព្រះត្រៃបិដក ភាគ ៦២

​ជន​ទាំងឡាយ​នោះ​ ​មាន​ទិដ្ឋិ​បាប​ ​រមែង​រង​បាប​ ​ទើបបាន​ជាពួក​ជន​ទាំងនោះ​រងទុក្ខ​វេទនា​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​ក្តៅក្រហាយ​ក្រៃលែង​។​
 [​១៧៧​]​ ​បពិត្រ​ព្រះរាជា​ ​ទីលំនៅ​របស់​សត្វ​អ្នកមាន​បាបកម្ម​ទាំងឡាយ​ ​ឋាន​របស់​សត្វ​អ្នកមាន​អំពើអាក្រក់​ទាំងឡាយ​ ​និង​គតិ​របស់​សត្វ​អ្នក​ទ្រូ​ស្ត​សីល​ទាំងឡាយ​ ​ព្រះអង្គ​ទ្រង់​បាន​ជ្រាប​ហើយ​ ​បពិត្រ​ព្រះរាជា​អ្នក​ស្វែងរក​គុណ​ដ៏​ធំ​ ​សូម​ទ្រង់​សេ្តច​ទៅ​ក្នុង​សំណាក់​ទេវរាជ​ឥឡូវនេះ​។​
 ​[​១៧៨​]​ ​(​ព្រះបាទ​នេមិ​.​.​.​)​ ​វិមាន​នេះ​ ​មាន​កំពូល​ប្រាំ​ ​ដែល​យើង​ឃើញប្រាកដ​ ​មាន​នាង​នារី​មាន​អានុភាព​ធំ​ ​ប្រដាប់ដោយ​កម្រងផ្កា​ ​សំដែង​នូវ​ទេវឫទ្ធិ​មាន​ប្រការ​ផេ្សង​ ​ៗ​ ​នៅ​កណ្តាល​ដំណេក​ ​ក្នុង​វិមាន​នោះ​ ​ម្នាល​ទេព​បម្រើ​ ​សេចក្តី​រីករាយ​មាន​ប្រាកដ​ដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​នារី​ដែល​បាន​ដល់​ឋានសួគ៌​ហើយ​ ​រីករាយ​ក្នុង​វិមាន​ ​តើ​នារី​នេះ​ ​បាន​ធ្វើកុសល​ដូ​ចមេ្តច​។​
 [​១៧៩​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បុញ្ញកម្ម​ទាំងឡាយ​ ​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636873407779444800
ទៅកាន់ទំព័រ៖