ព្រះត្រៃបិដក ភាគ ៦២

​ពិ​រណី​ដែល​ទ្រង់​ធ្លាប់​ជ្រាប​ហើយ​ ​ជា​ទាសី​កើត​ហើយ​ក្នុង​ផ្ទៃ​នៃ​ទាសី​ ​ក្នុង​ផ្ទះ​នៃ​ព្រាហ្មណ៍​ ​ក្នុង​ជីវ​លោក​ ​នាង​ពិ​រណី​នោះ​ដឹង​ថា​ ​ភិក្ខុ​ជា​ភ្ញៀវ​ ​មានកាល​ដល់ហើយ​ ​(​ហើយក៏​អង្គាស​ចង្ហាន់​ប្រគេន​ភិក្ខុ​នោះ​)​ ​ហាក់ដូចជា​មាតា​ ​ដែល​ត្រេកអរ​ចំពោះ​បុត្ត​របស់​ខ្លួន​ ​នាង​ជា​អ្នក​សង្រួម​ ​ជា​អ្នក​ចែកទាន​ ​ទើប​នាង​រីករាយ​ក្នុង​វិមាន​។​
 [​១៨០​]​ ​(​ព្រះបាទ​នេមិ​.​.​.​)​ ​វិមាន​មាស​ទាំង​ ​៧​ ​ដែល​បុញ្ញកម្ម​តាក់តែង​ហើយ​ ​មាន​ពន្លឺ​រុងរឿង​ផ្សព្វផ្សាយ​ទៅ​ ​មាន​ទេវបុត្រ​មាន​ឫទ្ធិ​ច្រើន​ ​ប្រដាប់​ហើយដោយ​អាភរណៈ​គ្រប់បែប​ ​មាន​ពួក​នាង​ទេពធីតា​ចោមរោម​ហើយ​ ​ដើរប្រទក្សិណ​ដោយ​ជុំវិញ​ ​ក្នុង​វិមាន​ទាំង​ ​៧​ ​នោះ​។​ ​
 មា្នល​ទេព​បម្រើ​ ​ខ្ញុំ​មាន​សេចក្តី​ត្រេកអរ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​តើ​ទេវបុត្ត​នេះ​ ​បាន​ធ្វើ​នូវ​កុសល​ដូ​ចមេ្តច​ ​ទើបដល់​នូវ​ឋានសួគ៌​ ​ហើយ​រីករាយ​ក្នុង​វិមាន​។​
 [​១៨១​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បុញ្ញកម្ម​ទាំងឡាយ​ ​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ទេវបុត្រ​នេះ​ ​ជាគ​ហប​តី​ ​ឈោ្មះ​សោ​ណ​ទិន្ន​ ​ជា​ម្ចាស់​នៃ​ទាន​ ​(​ក្នុង​ដែន​កាសី​)​ ​គាត់​បាន​សាង​កុដិ​សម្រាប់​នៅ​ ​៧​ ​ខ្នង​ ​ឧទិ្ទស​ចំពោះ​បព្វជិត​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636873408044679970
ទៅកាន់ទំព័រ៖