ព្រះត្រៃបិដក ភាគ ៦២

​ម្នាល​សំឡាញ់​ ​អ្នក​ទៅ​ហើយ​ចូរ​មកវិញ​ ​ចូរ​ត្រឡប់ទៅ​សិន​ចុះ​ ​អ្នក​ប្រាប់​នូវ​សេចក្តី​សុខ​ដល់​ញាតិ​ទាំងឡាយ​ ​អ្នក​ដែល​ខ្ញុំ​បា្រប់​ហើយ​ ​គប្បី​ក្រាបទូល​នូវ​កា​រថា្វយ​បង្គំ​ចំពោះ​ព្រះមាតា​បិតា​។​
 ​[​២០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​នាយ​សារថី​ ​ចាប់​ព្រះ​បាទា​នៃ​ព្រះ​មហាសត្វ​នោះ​ ​ហើយក៏​ធ្វើ​ប្រទក្សិណ​ព្រះ​មហាសត្វ​នោះ​ ​រួច​ឡើងជិះ​រថ​ ​បរ​ចូល​ទៅកាន់​រា​ជ​ទា្វរ​។​
 ​[​២១​]​ ​ព្រះមាតា​ទត​ឃើញ​រថ​ទទេ​ ​ក៏​មាន​ព្រះនេត្រ​ដ៏​ពេញ​ពោរ​ដោយ​ព្រះ​អស្សុ​ ​ទ្រង់ព្រះ​កន្សែង​ ​មៀងមើល​ទៅ​នាយ​សារថី​នោះ​ ​ដែល​មកវិញ​តែឯង​ ​ដោយ​គិតថា​ ​នាយ​សារថី​នេះ​ ​សម្លាប់​កូនបង្កើត​របស់​អញ​ ​ហើយ​មកវិញ​។​ ​កូន​របស់​អញ​ ​ចំរើន​ផែនដី​ ​នាយ​សារថី​កប់​ក្នុង​ផែនដី​ដោយពិត​ ​ពួក​សត្រូវ​រមែង​ត្រេកអរ​ដោយពិត​ ​ពួក​ជន​មាន​ពៀរ​ ​ត្រេកអរ​ហើយដោយ​ពិត​ ​ព្រោះ​ឃើញ​នាយ​សារថី​សម្លាប់​កូនបង្កើត​របស់​អញ​ ​ហើយ​មកវិញ​។​ ​ព្រះមាតា​ទត​ឃើញ​រថ​ទទេ​ ​ក៏​មាន​ព្រះនេត្រ​ដ៏​ពេញ​ពោរ​ដោយ​ព្រះ​អស្សុ​ ​ទ្រង់ព្រះ​កន្សែង​ ​សួរ​ទៅ​នាយ​សារថី​នោះ​ ​ដែល​មកវិញ​តែម្នាក់ឯង​ថា​ ​កូន​របស់ខ្ញុំ​នោះ​ ​ជា​មនុស្សគ​ឬអ្វី​ ​ជា​មនុស្ស​ខ្វិន​ឬអ្វី​ ​កាល​អ្នក​កប់​ក្នុង​ផែនដី​ ​ក្នុង​កាលនោះ​ ​កូន​របស់ខ្ញុំ​ពិលាប​ដែរ​ឬ​ ​ម្នាល​នាយ​សារថី​ ​អ្នក​ចូរ​ប្រាប់​នូវ​រឿង​នោះ​ដល់​ខ្ញុំ​។​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636873388653660867
ទៅកាន់ទំព័រ៖