ព្រះត្រៃបិដក ភាគ ៦២
[១៨៥] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណា មានសីល ជាឧបាសក ក្នុងជីវលោកនេះ បានកសាងសួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន ប្រតិបត្តិព្រះអរហន្តទាំងឡាយ អ្នកមានចិត្តត្រជាក់ ដោយគោរព ព្រមទាំងបានថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោព្រះអរហន្តទាំងឡាយអ្នកមានចិត្តត្រង់ដោយចិត្តជ្រះថ្លា។ ជនទាំងឡាយនោះ បានរក្សាឧបោសថ ប្រកបដោយអង្គប្រាំបី អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨ នៃបក្ខផង បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វ ៗ កាល ជាអ្នកសង្រួមឥន្រ្ទិយ និងជាអ្នកចែកទាន ទើបជនទាំងឡាយនោះរីករាយក្នុងវិមាន។
[១៨៦] (ព្រះរាជា...) វិមាននេះ ដែលបុញ្ញកម្មនិមិ្មតល្អហើយ រុងរឿងដោយជញ្ជាំង ជាវិការៈនៃកែវផលិក ដេរដាសដោយពួកនាងនារីដ៏ប្រសើរ ចំរើនដោយផ្ទះកំពូល ប្រកបដោយទឹក និងភោជន ដោយកិរិយារាំ និងច្រៀងទាំងពីរយ៉ាង មានស្ទឹងប្រកបដោយរុក្ខជាតិ មានផ្កាផេ្សងៗ ហូរព័ទ្ធជុំវិញ។
ID: 636873408625973218
ទៅកាន់ទំព័រ៖