ព្រះត្រៃបិដក ភាគ ៦២

 ​ម្នាល​ទេព​បម្រើ​ ​សេចក្តី​ត្រេកអរ​ ​មាន​ប្រាកដ​ដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​តើ​ទេវបុត្រ​នេះ​ ​បាន​ធ្វើ​នូវ​កុសលកម្ម​ដូ​ចមេ្តច​ ​ទើបដល់​ឋានសួគ៌​ ​ហើយ​រីករាយ​ក្នុង​វិមាន​។​
 [​១៨៧​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បុញ្ញកម្ម​ទាំងឡាយ​ ​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ទេវបុត្រ​អង្គ​នុ៎ះ​ ​ជាគ​ហប​តី​ ​ជា​ម្ចាស់​នៃ​ទាន​ ​ក្នុង​ក្រុង​មិថិលា​ ​បាន​សាង​សួនច្បារ​ ​ស្រះ​ ​អណ្តូង​ទឹក​ ​និង​ស្ពាន​ ​បាន​ប្រតិបត្តិ​ព្រះអរហន្ត​ទាំងឡាយ​អ្នកមាន​ចិត្តត្រជាក់​ ​ដោយ​គោរព​ ​បាន​ថ្វាយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ ​(​គិលាន​ប្ប​ច្ច័​យ​)​ ​ចំពោះ​ពួក​ព្រះអរហន្ត​អ្នកមាន​ចិត្តត្រង់​ ​ដោយចិត្ត​ជ្រះ​ថា្ល​។​ ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​តិថី​ទី​ ​១៤​ ​ផង​ ​តិថី​ទី​ ​១៥​ ​ផង​ ​តិថី​ទី​ ​៨នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​សង្រួម​ក្នុង​សីល​ទាំងឡាយ​ ​សព្វ​ៗ​ ​កាល​ ​ជា​អ្នក​សង្រួម​នូវ​ឥន្រ្ទិយ​ ​ជា​អ្នក​ចែកទាន​ ​ទើប​គហបតី​នោះ​ ​រីករាយ​ក្នុង​វិមាន​។​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636873408816894138
ទៅកាន់ទំព័រ៖