ព្រះត្រៃបិដក ភាគ ៦២

 ​[​១៨៨​]​ ​(​ព្រះរាជា​.​.​.​)​ ​វិមាន​នេះ​ ​ដែល​បុញ្ញកម្ម​និមិ្មត​ល្អ​ហើយ​ ​ដ៏​រុងរឿង​ដោយ​ជញ្ជាំង​ ​ជា​វិការៈ​នៃ​កែវផលិក​ ​ដេរដាស​ដោយ​ពួក​នារី​ដ៏​ប្រសើរ​ ​ចំរើន​ដោយ​ផ្ទះ​កំពូល​ ​ប្រកបដោយ​ទឹក​ ​និង​ភោជន​ ​ដោយ​ការ​ច្រៀង​ ​និង​ការ​រាំ​ទាំងពីរ​យ៉ាង​ ​មាន​ស្ទឹង​ប្រកបដោយ​ឈើ​ ​មាន​ផ្កា​ផ្សេង​ៗ​ ​ហូរ​ព័ទ្ធជុំវិញ​ ​មាន​ឈើ​ទាំងឡាយ​ជាច្រើន​គឺ​ ​ដើម​កេស​ ​ខ្វិត​ ​ស្វាយ​ ​សាលព្រឹក្ស​ ​ព្រីង​ ​ទន្លាប់​ ​មៈ​ប៉ែន​ ​សុទ្ធសឹង​មាន​ផ្លែ​ជានិច្ច​។​
 ម្នាល​ទេព​បម្រើ​ ​សេចក្តី​ត្រេកអរ​មាន​ប្រាកដ​ដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​ទេវបុត្រ​អង្គ​នេះ​ ​បាន​ធ្វើកុសល​កម្ម​ដូ​ចមេ្តច​ ​ទើបដល់​ឋានសួគ៌​ ​រីករាយ​ក្នុង​វិមាន​។​
 [​១៨៩​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បុញ្ញកម្ម​ទាំងឡាយ​ ​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ទេវបុត្រ​អង្គ​នេះ​ ​ជាគ​ហប​តី​ ​ជា​ម្ចាស់​នៃ​ទាន​ក្នុង​ក្រុង​មិថិលា​ ​បាន​សាង​សួនច្បារ​ ​ស្រះ​ ​អណ្តូង​ទឹក​ ​បាន​ប្រតិបត្តិ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​ជា​អ្នកមាន​ចិត្តត្រជាក់​ ​បាន​ថ្វាយ​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ ​(​គិ​លា​នប្បច័្ចយ​)​ ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ​ ​អ្នកមាន​ចិត្តត្រង់​ ​ដោយចិត្ត​ជ្រះថ្លា​។​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636873409090409783
ទៅកាន់ទំព័រ៖