ព្រះត្រៃបិដក ភាគ ៦២
គហបតីនោះ បានទាំងរក្សាឧបោសថ ប្រកបដោយអង្គ ៨ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨នៃបក្ខផង អស់បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួមឥន្រ្ទិយ ជាអ្នកចែកទាន ទើបគហបតីនោះ រីករាយក្នុងវិមាន។
[១៩០] (ព្រះរាជា...) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដ៏រុងរឿងដោយជញ្ជាំងជាវិការៈនៃកែវពៃទូរ្យ ប្រកបដោយភូមិភាគ ចែកវាស់ដោយចំណែក (ក្នុងវិមាននោះ) មានសូរសព្ទជាទិព្យលាន់ឮ គឺស្គរ សម្ភោរ កិរិយារាំ ច្រៀង និងប្រគំ គួរស្តាប់ ជាទីរីករាយនៃចិត្ត។ សម្លេងដែលប្រព្រឹត្តទៅយ៉ាងនេះ ពីរោះយ៉ាងនេះ ពីមុនមក ខ្ញុំមិនដែលឃើញ ទាំងមិនដែលឮឡើយ ទើបតែនឹងបានដឹង។
ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រអង្គនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន។
[១៩១] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា
ID: 636873409334513745
ទៅកាន់ទំព័រ៖