ព្រះត្រៃបិដក ភាគ ៦២

​ទេវបុត្រ​អង្គ​នេះ​ ​ជាគ​ហប​តី​ ​ជា​ម្ចាស់​នៃ​ទាន​ក្នុង​ក្រុង​ពារាណសី​ ​បាន​កសាង​សួនច្បារ​ ​ស្រះ​ ​អណ្តូង​ទឹក​ ​និង​ស្ពាន​ ​បាន​ប្រតិបត្តិ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​មានចិត្ត​ត្រជាក់​ ​បាន​ថ្វាយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ ​(​គិលាន​ប្ប​ច្ច័​យ​)​ ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ​ ​អ្នកមាន​ចិត្តត្រង់​ដោយចិត្ត​ជ្រះថ្លា​។​ ​ទេវបុត្រ​នោះ​ ​បាន​រក្សា​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​អស់​តិថី​ទី​ ​១៤​ ​ផង​ ​តិថី​ទី​ ​១៥​ ​ផង​ ​តិថី​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​សង្រួម​ក្នុង​សីល​ទាំងឡាយ​ ​សព្វ​ៗ​ ​កាល​ ​ជា​អ្នក​សង្រួម​ឥន្រ្ទិយ​ ​ជា​អ្នក​ចែកទាន​ ​ទើប​ទេវបុត្រ​នោះ​ ​រីករាយ​ក្នុង​វិមាន​។​ ​
 [​១៩២​]​ ​(​ព្រះរាជា​.​.​.​)​ ​វិមាន​នេះ​ ​ជា​វិការ​នៃ​មាស​ដែល​បុញ្ញកម្ម​និមិ្មត​ហើយ​ ​ដូច​ព្រះអាទិត្យ​ទើប​រះ​ឡើង​ ​មាន​ពណ៌ក្រហម​ ​មាន​មណ្ឌល​ធំ​។​
 ម្នាល​ទេព​បម្រើ​ ​សេចក្តី​ត្រេកអរ​មាន​ប្រាកដ​ដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​ទេវបុត្រ​អង្គ​នេះ​ ​បាន​ធ្វើកុសល​កម្ម​ដូ​ចមេ្តច​ ​ទើបដល់​នូវ​ឋានសួគ៌​ ​ហើយ​រីករាយ​ក្នុង​វិមាន​។
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636873409622920240
ទៅកាន់ទំព័រ៖