ព្រះត្រៃបិដក ភាគ ៦២

 ​[​១៩៨​]​ ​(​មាត​លិ​.​.​.​)​ ​ភ្នំ​ធំៗ​ទាំងឡាយ​នេះ​ ​ក្នុង​សមុទ្ទ​សីទន្តរ​ ​គឺ​ភ្នំ​សុ​ទស្សនៈ​ ​១​ ​ករវិក​ ​១​ ​ឥសិន្ធរ​ ​១​ ​យុគន្ធរ​ ​១​ ​នេមិ​ន្ធរ​ ​១​ ​វិ​ន​ត​ក​ ​១​ ​អស្សកណ្ណ​ ​១​ ​ជា​ភ្នំ​មាន​កំពូល​ខ្ពស់​ឡើង​តាមលំដាប់​រៀងគ្នា​ ​បពិត្រមហារាជ​ ​ភ្នំ​ដែល​ទ្រង់​ក្រឡេក​ឃើញ​ ​សឹង​ជា​លំនៅ​នៃ​មហារាជ​ទាំងឡាយ​។​
 [​១៩៩​]​ ​(​ព្រះរាជា​.​.​.​)​ ​(​ទា្វរ​)​ ​មាន​រូប​ជាអនេក​ដ៏​រុងរឿង​វិចិត្រ​ដោយ​រតនវត្ថុ​ផេ្សង​ ​ៗ​ ​ដ៏​ដេរដាស​ដោយ​រូប​ទាំងឡាយ​ ​ប្រហែល​រូប​ព្រះ​ឥន្រ្ទ​ ​បីដូច​ជា​ ​(​ព្រៃធំ​)​ ​ដែល​ពួក​ខ្លាធំ​ចាំ​នៅ​ហើយ​។​
 ម្នាល​ទេព​បម្រើ​ ​សេចក្តី​ត្រេកអរ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​គេ​ហៅ​ថា​ទា្វ​រនេះ​ ​ឈោ្មះ​អ្វី​ ​ទើប​ជាទី​រីករាយ​នៃ​ចិត្ត​ប្រាកដ​អំពី​ចម្ងាយ​។​
 [​២០០​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បុញ្ញកម្ម​ទាំងឡាយ​ ​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ទ្វារ​នេះ​ឈោ្មះ​ចិត្ត​កូដ​ ​ជាទី​ចេញចូល​នៃ​ទេវរាជ​ ​(​ជា​ទ្វារ​នៃ​ទេព​នគរ​ ​ដែល​តាំងនៅ​ត្រង់​ទីបំផុត​នៃ​ភ្នំព្រះសុមេរុ​)​ ​ជា​ភ្នំ​គួរឲ្យ​ចង់​មើល​ប្រាកដ​ ​(​ទា្វ​រនេះ​)​ ​មាន​រូប​ជាអនេក​ដ៏​រុងរឿង​ ​វិចិត្រ​ដោយ​រតនៈ​វត្ថុ​ផេ្សង​ៗ​ ​ប្រាកដជា​ទ្វារ​ដ៏​ដេរដាស​ដោយ​រូប​ទាំងឡាយ​ ​ប្រហែល​រូប​ព្រះ​ឥន្រ្ទ​ ​បីដូច​ជា​ ​(​ព្រៃធំ​)​ ​ដែល​ពួក​ខ្លា​រក្សា​ហើយ​ ​បពិត្រ​ព្រះរាជា​ ​ទ្រង់​ស្វែងរក​គុណធម៌​ ​សូម​ទ្រង់​ចូល​ទៅតាម​ទ្វារ​នុ៎ះ​ ​សូម​ទ្រង់​ជាន់​នូវ​ផែនដី​ទិព្វ​ដ៏​រាប​សើ្ម​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636873410424886110
ទៅកាន់ទំព័រ៖