ព្រះត្រៃបិដក ភាគ ៦២

 ​[​២០១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះបាទ​នេមិ​មហារាជ​ ​ទ្រង់​ឋិតនៅ​លើ​ទិព្វ​យាន​ ​មាន​សេះ​ជា​វាហនៈ​ដែល​ទឹម​ដោយ​សេះ​សិន្ធព​ ​១​ ​ពាន់​ ​ទ្រង់​យាង​ទៅ​ ​បាន​ទត​ឃើញ​នូវ​ទេវ​សភា​ ​(​ត្រាស់​សួរ​ថា​)​ ​វិមាន​នេះ​ ​ដែល​បុញ្ញកម្ម​និម្មិត​ហើយ​ ​ដោយ​ជញ្ជាំង​ជា​វិការ​នៃ​កែវ​ពៃទូរ្យ​ ​ឃើញច្បាស់​ដូច​អាកាស​មាន​ពន្លឺ​ខៀវ​ក្នុង​សរទកាល​។​
 ម្នាល​ទេព​បម្រើ​ ​សេចក្តី​ត្រេកអរ​មានដល់​ខ្ញុំ​ព្រោះ​ឃើញ​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​ខ្ញុំ​សួរ​អ្នក​ ​គេ​ហៅ​វិមាន​នុ៎ះ​ឈ្មោះ​អ្វី​។​
 [​២០២​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បុញ្ញកម្ម​ទាំងឡាយ​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ទេវ​សភា​ដែល​ព្រះអង្គ​ទត​ឃើញ​នុ៎ះឯង​ ​គេ​ហៅថា​ ​សុធម្មា​ ​(​ទេវ​សភា​នុ៎ះ​)​ ​រុងរឿង​ដោយ​កែ​ពៃទូរ្យ​ដ៏​វិចិត្រ​ដែល​បុញ្ញានុភាព​និម្មិត​ដោយ​ប្រពៃ​តាំងនៅ​ ​សសរ​មាន​ជ្រុង​ប្រាំបី​ ​ដែល​បុញ្ញកម្ម​តាក់តែង​ល្អ​ ​សុទ្ធសឹង​ជា​វិការ​នៃ​កែវ​ពៃទូរ្យ​ទាំងអស់​ ​ពួក​ទេវតា​នៅ​ជាន់​តាវត្តឹង្ស​គ្រប់​អង្គ​ ​សឹង​មាន​ព្រះ​ឥន្រ្ទ​ជា​ប្រមុខ​ ​តែង​ប្រជុំ​គ្នា​គិតគូរ​សេចក្តី​ចំរើន​របស់​ទេវតា​ ​និង​មនុស្ស​ទំាង​ឡាយ​ ​បពិត្រ​ព្រះរាជា​ទ្រង់​សែ្វ​ងរ​ក​គុណធម៌​ ​សូម​ទ្រង់​ចូល​ទៅកាន់​ទី​អនុមោទនា​របស់​ទេវតា​ទាំងឡាយ​តាម​ទ្វារ​នេះ​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636873410690181284
ទៅកាន់ទំព័រ៖