ព្រះត្រៃបិដក ភាគ ៦២

​មហោសធជាតក​ ​ទី៥​


 ​[​២០៧​]​ ​(​ព្រះបាទ​វិទេហៈ​ត្រាស់​ថា​)​ ​ម្នាល​មហោសធ​ ​ព្រះរាជា​ចូឡ​នី​ព្រហ្មទត្ត​ ​ជា​ម្ចាស់​ក្រុង​បញ្ចាល​ ​យាង​មក​ជាមួយនឹង​សេនា​ទាំងពួង​ ​សេនា​របស់​ព្រះរាជា​ក្រុង​បញ្ចាល​នោះ​ ​បុគ្គល​ប្រមាណ​មិនបាន​។​ ​(​សេនា​ទាំងនោះ​)​ ​មាន​ពល​ជាងឈើ​ ​និង​ពលថ្មើរជើង​ ​អ្នក​ឈ្លាស​ក្នុង​សង្គ្រាម​ទាំងពួង​ ​អាច​នឹង​លុកចូល​ទៅ​ក្នុង​ពួក​ ​ជា​សេនា​មាន​សំឡេង​ ​(​មិន​ស្ងាត់​ចាក​សំឡេង​ទាំង​ ​១០​ ​យ៉ាង​)​ ​ញ៉ាំង​គ្នានឹងគ្នា​ឲ្យដឹង​ដោយ​សំឡេង​ស្គរ​ ​និង​ស័ង្ខ​។​ ​(​ពួក​សេនា​ទាំងនោះ​)​ ​មាន​វិទ្យា​ក្នុង​ផ្លូវ​លោហធាតុ​ ​និង​មាន​គ្រឿងប្រដាប់​ ​មាន​ទង់ជ័យ​ ​មាន​មនុស្ស​អ្នក​ឡើង​កាន់​ពាហនៈ​ខាងឆ្វេង​ ​ទាំង​បរិបូណ៌​ល្អ​ដោយ​ពួក​មនុស្ស​អ្នកមាន​សិល្ប​ ​ដែល​ពួក​យោធា​ដ៏​ក្លៀវក្លា​ ​(​មាន​ព្យាយាម​ស្មើដោយ​សត្វ​សីហៈ​)​ ​តាំង​ទុក​ដោយ​ល្អ​ហើយ​។​ ​ក្នុងចំណោម​សេនា​ទាំង​នុ៎ះ​ ​មាន​នាយពល​ ​១០​ ​នាក់​ ​ជា​អ្នក​ឈ្លាស​ ​មាន​ប្រាជ្ញា​ដូច​ផែនដី​ ​ច្រើន​ទៅ​ប្រជុំ​ប្រឹក្សា​ក្នុង​ទីស្ងាត់​ ​នឹង​មាតា​របស់​ព្រះរាជា​ ​ជា​គំរប់​ ​១១​ ​រមែង​ទ្រង់​ប្រៀនប្រដៅ​សេនា​ក្នុង​ក្រុង​បញ្ចាល​។​ ​បណ្តាជន​ទាំង​នុ៎ះ​ ​មាន​ក្សត្រិយ៍​ ​១០១​ ​សុទ្ធតែ​មានយស​ ​ជា​ចំណុះ​ ​ដែល​ត្រូវ​ព្រះបាទ​ចូឡ​នី​ព្រហ្មទត្ត​ដណ្តើម​យក​ដែន​ហើយ​ ​មាន​សេចក្តី​ភ័យ​អំពី​មរណៈ​ ​ក៏​លុះ​ក្នុង​អំណាច​នៃ​ព្រះបាទ​បញ្ចាល​។​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636873426172446819
ទៅកាន់ទំព័រ៖