ព្រះត្រៃបិដក ភាគ ៦៣

 [២២៦​] ព្រះរាជ​បុត្ត​របស់​ព្រះអង្គ​នោះ គួរតែ​ឲ្យបាយ ទឹក សំពត់ និង​សេនាសនៈ​ (ព្រោះថា​) វត្ថុ​នុ៎ះ​ឯង ជា​របស់​គួរ​ដល់​ទាន​ វត្ថុ​នុ៎ះ​ឯង ជា​របស់​គួរ​ដល់​ព្រាហ្មណ៍។ បពិត្រ​ព្រះបាទ​សញ្ជ័យ​ ព្រះបាទ​វេស្សន្តរ​ជា​បុត្ត​របស់​ព្រះអង្គ​នេះ ជា​ព្រះ​ឱរស​ កើត​ក្នុង​វង្ស​របស់​ព្រះអង្គ​ ជា​អ្ន​កញុំាង​ពួក​អ្នក​សិវិ​រាស្រ្ត​ឲ្យ​ចំរើន ម្តេ​ចក៏​ចែក​ដំរី​ទៅ​ឲ្យ​ព្រាហ្មណ៍។ ថាបើ​ព្រះអង្គ​ នឹង​មិន​ធើ្វ​តាម​សំដី​របស់​ពួក​អ្នក​ដែន​សិវិ​នេះ​ទេ មុខ​ជា​ពួក​អ្នក​សិវិ​រាស្រ្ត​ ធើ្វ​ព្រះអង្គ ព្រមទាំង​ព្រះរាជ​បុត្ត ឲ្យ​ឋិតនៅ​ក្នុង​កណ្តាប់​ដៃ​មិនខាន។
 [២២៧​] (ព្រះរាជា​…) ជនបទ​សាបសូន្យ​ទៅចុះ ទាំង​ដែន​ទៀត ក៏​វិនាស​ទៅចុះ យើង​នឹង​មិន​បណេ្ត​ញរា​ជបុត្ត​ ដែល​ជា​អ្នក​មិន​ប្រទូស្ត ឲ្យ​ចេញ​ចាក​ដែន​របស់​ខ្លួន តាម​សំដី​ពួក​អ្នក​សិវិ​រាស្រ្ត​ទេ​ ដ្បិត​កូនប្រុស​នេះ ពិតជា​កើតអំពី​ទ្រូង​របស់​យើង។ ជនបទ​សាបសូន្យ​ទៅចុះ ទាំង​ដែន​ទៀត ក៏​វិនាស​ទៅ​ចុះ​ យើង​នឹង​មិន​បណេ្តញ​រាជបុត្ត ដែល​ជា​អ្នក​មិន​ប្រទូស្ត​ ឲ្យ​ចេញ​ចាក​ដែន​របស់​ខ្លួន​តាម​សំដី​ពួក​អ្នក​សិវិ​រាស្រ្ត​ទេ ដ្បិត​កូនប្រុស​នេះ​ ពិតជា​កើតអំពី​ខ្លួន​របស់​យើង។ មួយទៀត យើង​មិន​គួរ​ប្រទូស្ត​ចំពោះ​កូន​យើង​នោះ​ទេ​ ព្រោះថា កូន​យើង​នោះ ជា​អ្នកមានសីល និ​ងវត្ត​ដ៏​ប្រសើរ
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637344834797012801
ទៅកាន់ទំព័រ៖