ព្រះត្រៃបិដក ភាគ ៦៣

ដំ​ណេះ​ដំនៀល នឹង​មានដល់​យើង​ផង យើង​ត្រូវ​សោយ​បាប​ច្រើន​ផង​ យើង​នឹង​សម្លាប់​វេស្សន្តរ​ជា​កូន ដោយ​គ្រឿង​សស្ត្រា​ដូចម្តេច​បាន។
 [២២៨​] (​ពួក​អ្នក​ដែន​) សូ​មព្រះអង្គ​កុំ​សម្លាប់​ព្រះរាជ​បុត្ត​នោះ​ដោយ​ដម្ប​ង ឬគ្រឿង​សស្រ្តា​ទ្បើយ​ ព្រោះ​ព្រះរាជ​បុត្ត​នោះ​ មិន​គួរ​ដល់​ចំ​ណង​ទេ ព្រះអង្គ​គ្រាន់តែ​បណេ្តញ​ព្រះរាជ​បុត្ត​នោះ​ ចេញ​អំពី​ដែន​ទៅចុះ​ សូមឲ្យ​ព្រះ​រា​ជបុត្ត​នោះ​ទៅ​គង់នៅ​ឯវង្ក​បព៌ត​ចុះ​។
 [២២៩​] (ព្រះរាជា​…) ថាបើ​ពួក​អ្នក​ដែន​សិវិ មាន​ចំណង់​បែប​នេះ​ហើយ​ យើង​ក៏​មិន​អាច​បន្ទោ​បង់​ចំណង់​នេះ​បានទេ តែ​សូមឲ្យ​កូន​យើង​នោះ​ នៅ​បរិភោគ​កាម​បាន​មួយ​រា​ត្រី​នេះ​សិ​នចុះ។ នាកាល​រាត្រី​នោះ​អស់ហើយ ព្រះអាទិត្យ​រះ​ឡើ​ង ទើប​សូមឲ្យ​​ពួក​អ្នក​សិវិ​រាស្រ្ត​ព្រមព្រៀង​គ្នា​ បណេ្ត​ញកូ​នរ​បស់​យើង​នោះ ចេញ​អំពី​ដែន​ចុះ។
 [២៣០​] នែ​អាមាត្យ​ អ្នក​ចូរ​ក្រោក​ទ្បើង អ្នក​ចូរ​ប្រញាប់​ទៅ​ប្រាប់​វេស្សន្តរ​ថា បពិ​ត្រ​ព្រះ​ទេវៈ​ ​ពួក​អ្នក​សិវិ​រាស្រ្ត ពួក​អ្នក​និគម ពួក​អ្នក​មា​នកេ​រ្តិ៍​ឈ្មោះ ពួក​រាជបុត្ត​ ​ពួក​អ្នកជំនួញ និ​ង​ពួក​ព្រាហ្មណ៍​ មក​ប្រជុំ​គា្ន ខឹង​នឹង​ព្រះអង្គ​ហើយ។ ពួក​ទាហាន​ដំរី ទាហាន (សេះ​) ទាហាន​រថ និ​ងពលថ្មើរជើង ពួក​អ្នក​និគម​ទាំងអស់ និ​ង​ពួក​អ្នក​សិវិ​រាស្រ្ត​ ក៏​មក​ប្រជុំ​គ្នា​ដែរ​ លុះ​រាត្រី​នេះ​អស់ហើយ ព្រះ​អាទិត្យ​រះ​ឡើង
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637344843995919537
ទៅកាន់ទំព័រ៖